សម រង្ស៊ី៖ យើងចូលរួមប្រជុំចរចា ដើម្បីរកយុតិ្តធម៌ មិនចរចា ដើម្បីដំណែងអ្វីទេ
ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធទី ២៥ ខែកញ្ញានេះ រង្ស៊ី និង លោក កឹម សុខា ប្រធាននិងអនុប្រធាន គណបក្សសង្រ្គោះជាតិ (CNRP) ថ្លែងនៅ ក្នុងសន្និសីទ កាសែតស្តីពី ជំហរបស់CNRP ជុំវិញស្ថានការណ៍ នយោបាយបច្ចុប្បន្ន នាទីស្នាក់ការកណ្តាល គណបក្ស សង្រ្គោះជាតិ។
នៅក្នុងសន្និសីទ កាសែត លោក សម រង្ស៊ី បានថ្លែងថា« យើងមិនអាចទទួលស្គាល់រដ្ឋាភិបាល និងសហការណាមួយជាមួយ រដ្ឋាភិបាលបែបនេះទេ។ ការ ប្រជុំរដ្ឋសភា កន្លងមកជា ការរំលោភរដ្ឋធម្មនុញ្ញ យ៉ាងធ្ងន់ធ្ងរ រូមទាំងការបង្កើត រដ្ឋាភិបាលនិងរដ្ឋសភា តាមរយៈ ការបោះឆ្នោត ជាកញ្ចប់។
លោក សម រង្ស៊ី បន្តថា ការបោះឆ្នោតបែបនេះ គ្មានការបកស្រាយឱ្យ បានច្បាស់លាស់នោះទេ។ វាជាការដើរថយក្រោយ ជារបបឯកបក្ស ខុសពី ខ្លឹមសារកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១នោះទេ ។ គោលជំហររបស់យើង មិនត្រឹមទទួលស្គាល់ទេ ប៉ុន្តែថែមអំពាវនាវ ប្រទេសហត្ថលេខី កិច្ចព្រមព្រៀង កុំផ្តល់អ្វី មួយទៅឱ្យរដ្ឋាភិបាល ដែលមិនស្របច្បាប់ និងសូមក្រុមហ៊ុន អន្តរជាតិ កុំមកចរចាមករកស៊ីឱ្យសោះ។ ព្រោះថ្ងៃ ណាមួយ រដ្ឋាភិបាលប្រជាធិបតេយ្យ នឹងសើរើរាល់កិច្ចព្រមព្រៀង មិនប្រក្រតីឡើងវិញ។
ជាមួយគ្នានោះ លោក កឹម សុខា បានលើកឡើងថា យើងគោរពឆន្ទៈម្ចាស់ឆ្នោត កុំឱ្យយើងធ្វើការជាមួយគេ។ យើងគោរពគោលការណ៍ ប្រជាធិបតេយ្យ និងរដ្ឋធម្មនុញ្ញ ដែលជាចែងពីប្រជាធិប តេយ្យសេរី ពហុបក្ស យើងមិនចូលដៃ មិនគោរពរ ដ្ឋធម្មនុញ្ញ ជាមួយគេទេ។
សម រង្ស៊ី៖ យើងត្រូវស្វែងរកការពិត ទាមទារឱ្យមានការគណៈកម្មាធិការឯករាជ្យ ដើម្បី ស៊ើប អង្កេតភាព មិន ប្រក្រតីនានាជាមុនសិន យើងចូលរួមប្រជុំ ចរចា ដើម្បីរក យុតិ្តធម៌ មិន ចរចា ដើម្បីដំណែងអ្វីទេ៕ Cambodia News