សិស្ស​ជាប់​បាក់​ឌុប​ នៅ​ភ្នំពេញ ​អាច​ដក ​សញ្ញា​បត្រ​បណ្តោះ​អាស្នន​ បាន​នៅ​ថ្ងៃ​ទី១០ ​តាម​ខេត្ត ​ដក​នៅ​ថ្ងៃទី​១៨ ​កញ្ញា

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡាបានឲ្យដឹងថា សិស្សានុសិស្ស ដែល ទើប ប្រឡង ជាប់បាក់ឌុបឆ្នាំ២០១៣ នៅ​ទី​ក្រុង​ភ្នំពេញ ទាំងអស់អាចដកសញ្ញាបត្រ បណ្តោះអាស្នន បាននៅថ្ងៃទី​១០ ខែកញ្ញា នេះ​ ខណៈដែលសិស្ស នៅតាមខេត្តអាចដក សញ្ញា​បត្រ​បាន​នៅថ្ងៃទី១៨ ខែកញ្ញា ខាងមុខដោយគ្មាន ការយកប្រាក់នោះទេ។

chetha-21ប្រធាននាយកដ្ឋាន មធ្យមសិក្សាចំណេះដឹងទូទៅ នៃ​ក្រសួង​អប់រំ យុវជន និង កីឡា លោក អ៊ឹង ង៉ោហុក បានឲ្យដឹងថា សម្រាប់​សិស្ស​ដែលនៅ រាជធានីភ្នំពេញ ក្រសួងអប់រំនឹងផ្តល់ សញ្ញា​បត្រ​វិញ្ញាបនបត្រ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១០ និងទី១១ កញ្ញា ២០១៣ នៅ​វិទ្យា​ល័យជា ស៊ីម សន្ធ​រ​ម៉ុក។ ការ​ចែក​សញ្ញាបត្រនេះ ចែកជា២វេណ គឺនៅថ្ងៃទី១០ កញ្ញា ២០១៣ សម្រាប់សិស្សស្រី និង​ថ្ងៃទី១១ កញ្ញា ២០១៣ សម្រាប់​សិស្ស​ប្រុស។

លោកបន្តទៀតថា សម្រាប់សិស្សានុសិស្ស នៅតាមបណ្តាខេត្តអាច ទៅដកសញ្ញាបត្របាន ចាប់​ពីថ្ងៃទី១៨ ខែកញ្ញា តទៅ ហើយ​ការ​ដក​សញ្ញាបត្រ បណ្តោះអាស្នននេះ មិនមានការយកប្រាក់ ឡើង។ ​

គួរបញ្ជាក់ថា សិស្សដែលប្រឡងបាក់ឌុបជាប់ ក្នុងឆ្នាំសិក្សា២០១៣ ទូទាំងប្រទេសមាន ចំនួន​៩១.៣៧០នាក់ ដោយឡែករាជធានី ចំនួន​១៧.៩៥៩នាក់។ សិស្សទាំងអស់ដែលទៅ ទទួល​យក​សញ្ញាបត្រ ត្រូវយកកាតសិស្សទៅជាមួយផង ហើយបើទៅខុសវេណ ក្រសួង​អប់​រំមិនប្រគល់ សញ្ញា​បត្រឱ្យទេ ចំណែកសិស្សស្វ័យរិន សូមទៅយកនៅក្រសួងអប់រំ យុវជន និងកីឡា៕ នាង​/​​Cambodia News

Related Articles

Back to top button
Close
Close