សម្តេចតេជោ ហ៊ុន សែន ៖ មិនអត់ឱនឱ្យអ្នកណាដែលមានចេតនាបំផ្លាញសន្តិភាពនៅកម្ពុជា
សារព័ត៌មាន Cambodia News/
ភ្នំពេញ៖ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនដល់សិក្ខាកាម និស្សិតវិទ្យាស្ថានខ្មែរជំនាន់ថ្មី ជិតពីរពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសមិនអត់ឱនឱ្យនរណាក៏ដោយ ដែលមានបំណងចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា។
សម្តេចតេជោ បញ្ជាក់ថា កម្ពុជាត្រូវតែរក្សាសុខសន្តិភាពនេះឱ្យបាន ទោះស្ថិតក្នុងតម្លៃណាក៏ដោយ សូមបរទេសខ្លះ កុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំបង្កើតកំហុស សាងសោកនាដកម្មជាថ្មីមកលើប្រទេសកម្ពុជា «ខ្លួនជាប្រទេសជាប្រជាធិបតេយ្យ សេរី បែរជាគាំទ្រសកម្មភាពរដ្ឋប្រហារ ,ខ្មែរក្រហម និងបដិវត្តន៍នៅកម្ពុជា»៕