ជន​សង្ស័យ​៤​នាក់ ​ពី​បទ​ផ្សព្វ​ផ្សាយខិ​ត្ត​ប័ណ្ណ​ញុះ​ញង់​ត្រូវ​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំប​ណ្តោះ​អាសន្ន​​

ភ្នំ​​​ពេញ​៖ ​កា​ល​​ពី​​រសៀ​ល​ថ្ងៃ​ទី​២០​ ​សី​ហា​ ​ម្សិ​ល​មិ​ញ​​នេះ ​ជ​នសង្ស័​យ​​​ចំនួ​ន​​៤​នាក់​​​ដែល​​ត្រូ​វ​​បា​ន​​​ចា​ប់​​ខ្លួ​ន​ ​និ​ង​​ចោ​ទ​​ប្រ​​កាន់​​ពី​​ប​ទ​​​ផ្សព្វ​ផ្សា​យ​​ខិ​ត្ត​ប័ណ្ណ​​ឃោ​សនា​មាន​​​ខ្លឹ​ម​​​សា​​រ​​ញុះ​ញ​ង់​​​ ​ឲ្យ​​​ក​ង​​​ក​ម្លាំង​​​ប្រ​ដាប់​​​​អា​វុ​ធ​​​ផ្តួ​ល​​​រំ​លំ​​​រាជ​រ​ដ្ឋា​ភិបា​ល​ ​ត្រូ​វ​​បា​ន​​​តុ​លា​កា​រ​​ស​ម្រេ​ច​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​ហើយ​។​

cr-15កា​រ​​​ស​ម្រេ​ច​​ដោះ​​​លែង​​​ជ​​ន​​ស​ង្ស័​យ​​​ទាំង​៤នាក់​នេះ ត្រូវ​បាន​បញ្ជាក់​ថា គឺ​ដោយ​សារ​តែ​ម្តាយ និង​បងៗ​របស់​ជន​សង្ស័យ បាន​ចេញ​មុខ​ធានា និងសន្យា​ថា មិន​ឲ្យ​ពួក​គេ​ប្រព្រឹត្ត​អំពើបែប​នេះ​ទៀត និង​សាម៉ីខ្លួន​ផ្ទាល់​បាន​ដាក់​ពាក្យ​សុំ​នៅក្រៅ​ឃុំបណ្តោះ​អាសន្ន​កាល​ពី​ រសៀល​ថ្ងៃទី១៩ សីហា ដោយ​ភ្ជាប់​នូវ​ការ​សន្យា​មិន​ប្រព្រឹត្ត​អំពើ​បែប​នេះទៀត។

សូមរំលឹក​ថា ជន​សង្ស័យ​ទាំង​៤នាក់​ត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​ចាប់ខ្លួន​ជា​បន្ត​ បន្ទាប់​កាល​ពី​ថ្ងៃទី១៤ និង​ទី១៥ ខែសីហា កន្លង​ទៅ​ថ្មីៗ​នេះ ហើយ​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ធ្វើ​ការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃទី១៧ ខែសីហា ​ពី​បទ​ទាក់ទង​នឹងការ​បោះពុម្ព​ខិត្តប័ណ្ណ​ដែល​មាន​ខ្លឹម​សារ ញុះញង់​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ផ្តួល​រំលំរាជរដ្ឋាភិបាល​កម្ពុជា។

ពួក​គេ​ទាំង​៤នាក់​មាន​ឈ្មោះ ទន់ ចាន់បញ្ញា ភេទ​ប្រុស អាយុ​២៧ឆ្នាំ, ឈ្មោះ ហ៊ី បូរិន ភេទ​ប្រុស អាយុ​៣២ឆ្នាំ, ឈ្មោះ សុខ ដាលីស ភេទ​ស្រី អាយុ២៧ឆ្នាំ និង​ឈ្មោះ លឹម លីផេង ភេទស្រី អាយុ​៣២ឆ្នាំ ជាម្ចាស់​ហាងថត​ចម្លង​យីហោ​ម៉េងកៅ មាន​ទីតាំង​ស្ថិត​ក្នុងសង្កាត់​វាលវង់ ខណ្ឌ​៧មករា៕ នាង​/Cambodia News

Related Articles

Back to top button
Close
Close