ឥណ្ឌូណេស៊ី​បើក​សន្និសីទ​ដើម្បី​បញ្ឈប់​លំហូរ​នៃ​អ្នក​ស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ក្នុង​ប្រទេស​អូស្រ្តាលី

មន្រ្តី​ជាន់​ខ្ពស់​​ម្នាក់​​ទទួល​ បន្ទុក​ ផ្នែក​អន្តោប្រវេសន៍​នៃប្រទេ​ សឥណ្ឌូណេស៊ី​និយាយថា​គ​ន្លឹះ​សំខាន់​ដើម្បី​បញ្ឈប់​ការ​​​ធ្វើ​ដំណើរ​​ តាមទូក​របស់​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រកកោន​ទៅ​ក្នុងប្រទេស​អូស្រ្តាលី ក៏​ដូច​ជា​ការ​ដួញដូរមនុស្ស​នោះ គឺ​ត្រូវ​បញ្ចប់​​សង្គ្រាម​ ជម្លោះ ឬការ​ធ្វើ​ទុក្ខ​បុកម្នេញ​នៅ​ក្នុងប្រទេស​នានា​ជា​មុន​សិន។

គួរបញ្ជាក់​ថា​ការលើក​ឡើង​បែប​នេះ ធ្វើ​ទៅ​នៅ​ចំពេល​ដែល​រដ្ឋ​មន្រ្តី​ការ​បរទេស​អូស្រ្តាលី លោក Bob Carr និង​រដ្ឋ​មន្រ្តី​ក្រសួង​អន្តោប្រវេសន៍​អូស្រ្តាលី លោក Tony Burke កំពុង​តែ​ធ្វើ​ទស្សនកិច្ច​នៅ​ក្នុងប្រទេស​​ឥណ្ឌូណេស៊ីដើម្បី​ចូល​រួម​នៅ​ ក្នុង​សន្និសីទ​មួយ​ដែល​មាន​គោល​បំណង​​​បញ្ឈប់​កាណូត​អ្នក​ស្វែង​សុំ​ សិទ្ធិជ្រក កោន​និង​ការ​ជួញ​ដូរ​មនុស្ស​ទៅ​ក្នុងប្រទេស​អូស្រ្តាលី។

មាន​តំណាង​មក​ពី​ប្រទេស​ចំនួន​១៤​​បាន​ចូល​រួម​នៅ​ក្នុង​សន្និសីទ​នៅ​ឯ​ក្រុង​ហ្សាការតា៕ (Radio Australia)

Related Articles

Back to top button
Close
Close