អ្នក​វិទ្យា​សាស្រ្ត​បង្ហាញ​ថា​សំរាម​រសាត់​ទៅ​កន្លែង​ផ្សេងៗ​គ្នា​ក្នុង​សមុទ្រ​អាស្រ័យ​លើ​រលក

ក្រុម​អ្នក​ស្រាវ​ជ្រាវ​អូស្ត្រាលី​ បាន​ឲ្យ​ ដឹង​ថា​ ការ​សិក្សា​ថ្មី​មួយ​ស្តីពី​សំរាម​ដែល​ហូរ​ចូល​ក្នុង​សមុទ្រ ដោយ​សារ​ទឹក​ជំនន់​បាន​បង្ហាញ​ថា​សំរាម​ទាំង​នោះ​ហូរ​តាម​ទិស​ដៅ​ផ្ទុយ​ពី​ សំរាម​ដែល​គេ​បោះ​ចោល​នៅ​តាម​ឆ្នេរ​សមុទ្រ។

ក្រុម ​អ្នក​ស្រាវ​ជ្រាវ​ទាំង​នោះ​បាន​កំពុង​តែ​ធ្វើ​ការ​ សិក្សា​ពី​ការ​អណ្តែត​ និង​ទិស​ដៅ​សំរាម​បន្ទាប់​ពី​ត្រូវ​គេ​បោះ​ចោល​នៅ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត ​ក្នុង​រដ្ឋ Queensland។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​កំពុង​ប្រ​មូល​ទិន្នន័យ​ពី​ឧបករណ៍​ដូច​ជា​ឧបករណ៍​ ត្រី​វិស័យ​​បង្ហាញ​ពី​ផែន​ទីដែល​គេ​ដាក់​ក្នុង​ដប​ប្លាស្ទិក​នៅ​ក្នុង​មហា​ សមុទ្រ។​​ អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ថា​​ ភាគ​ច្រើន​កាក​សំណល់​ដែល​គេ​បោះ​ចោលនៅក្នុង​សមុទ្រ​ដែល​មាន​វត្តមាន​ផ្កា​ ថ្ម ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ជើង ដោយ​ហូរ​ទៅ​ហូរ​មក​នៅ​តំបន់​ឆ្នេរ​ដែល​មាន​ផ្កា​ថ្ម​ប៉ប្រេះ​ទឹក​ Great Barrier Reef។

ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​មួយ​រូប​ក្នុង​ក្រុម​នេះ ​លោក Scott Wilson មាន​ប្រសាសន៍​ថា នៅ​ពេល​ដែល​មាន​ទឹក​ជំនន់​ដែល​ទឹក​ទន្លេ​ត្រូវ​ហូរ​ចាក់​ក្នុង​សមុទ្រ កាក​សំណល់​ទាំង​នោះ​នឹង​ហូរ​ចេញ​ឆ្ងាយ​ពី​តំបន់​ឆ្នេរ​ខាង​លើ​នេះ។ លោក​បាន​បន្ត​ទៀត​ថា បន្ទាប់មក​សំរាម​ទាំង​នោះ​​ដែល​អណ្តែត​ចេញ​ពី​តំបន់​ឆ្នេរ​ខាង​លើ​នេះ​មាន​ ដូច​ជា​ កាក​សំណល់​​សំរាម​សាឡុង ឬ​ទូរ​ទឹកកក​អណ្តែត​ទូទាំង​ពិភព​លោក​ទៅ​តាម​ចរន្ត​ទឹក​សមុទ្រ៕​(Radio Australia)

Related Articles

Back to top button
Close
Close