​រក​ឃើញ​ករណី​ឆ្លង​ជំងឺ​ផ្តា​សាយ​បក្សី ​២​ករណី​ថ្មី​ទៀត​ កើត​ទៅលើ​កុមារ​ ពីរ​នាក់​

ភ្នំពេញ៖ ​ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក នៅថ្ងៃទី១៣ ខែសីហា ​នេះ​បាន​ចេញ​សេចក្តីប្រកាស  ព័ត៌មានរួមគ្នាឲ្យដឹងថា បានរកឃើញករណីឆ្លងជំងឺផ្តាសាយបក្សីចំនួន ២ករណី​ថ្មី​ទៀត ក្នុងឆ្នាំ២០១៣នេះ ដោយ  កើតទៅលើកុមារមានអាយុ៩ឆ្នាំ និង៥ឆ្នាំ នៅ​ក្នុង​ខេត្ត​បាត់ដំបង និងខេត្តកណ្តាល។

Cam1ការឆ្លងវីរុសផ្តាសាយបក្សី ដែល​ជា​ករណី​ទី​១៥ បានកើតលើកុមារាអាយុ ៩ឆ្នាំ រស់​នៅ​ក្នុង​​ភូមិ​ដំណាក់ ដង្កោរ ឃុំរាំងកេសី ស្រុក​សង្កែ ខេត្តបាត់ដំបង។ កុមារា បាន​ចាប់​ផ្តើម​ឈឺនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ដោយ​មាន​គ្រុនក្តៅ និងក្អួត ហើយ​បាន​ទទួល​ការព្យា​​​បាល​ដោយ​បុគ្គលិក​មណ្ឌល​សុខ​ភាព​រាំងកេសី។ ដោយសារតែស្ថានភាពជំងឺ នៅតែមានសភាពធ្ងន់ធ្ងរ ក្រុមគ្រួសារ  បញ្ជូនកុមារា ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​នៅ​ខេត្ត​សៀមរាបបន្តទៀត។

រីឯករណីទី១៦ បានកើតទៅលើ​​កុមារី ​មាន​អាយុ ៥ឆ្នាំ រស់នៅភូមិក្នុងព្រែក ឃុំ​ព្រែក​គយ ​ស្រុកស្អាង ខេត្តកណ្តាល  ។ កុមារី​រូប​នេះ ចាប់ផ្តើមឈឺនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៣ ដោយមានគ្រុនក្តៅ ហើយទទួលការព្យាបាលនៅ មណ្ឌល​សុខភាព និង​បានទទួលការព្យាបាលនៅមន្ទីពេទ្យឯកជន។ ប៉ុន្តែ​ស្ថានភាពជំងឺនៅតែមានសភាពធ្ងន់ធ្ងរ គេ ក៏​បាន​បញ្ជូន​កុមារី​នោះ ​មក​ព្យាបាល​បន្ត​ទៅ​មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ បានមានប្រសាសន៍ ក្នុងសេចក្តីប្រកាសព័ត៌មាន​ ថា «  ជំងឺផ្តាសាយបក្សី នៅតែបន្តគំរាមកំហែងដល់សុខភាពប្រជាពលរដ្ឋកម្ពុជា និង​កើត​មាន​ច្រើន​លើ​កុមារ ហើយនេះ គឺជាករណីទី១៥ និងទី១៦ ដែលកើតទៅលើមនុស្សនៅឆ្នាំ២០១៣នេះ»។

​សេចក្តីប្រកាសព័ត៌មានបញ្ជាក់ទៀតថា នេះជាករណីទី១៥ និងទី១៦ ក្នុងឆ្នាំ២០១៣នេះ និង​ជា​ករណីទី៣៦ និង ៣៧ ដែលឆ្លងវីរុសផ្តាសាយបក្សី H5N1នៅកម្ពុជា។ ២៦កណី ក្នុង​ចំណោម​ករណី​ផ្តាសាយបក្សីទាំង៣៧ ដែល កើតមានឡើងនៅកម្ពុជា កើតលើកុមារអាយុក្រោម១៤ឆ្នាំ ហើយ ២២​ករណីក្នុងចំណោមករណីគ្រុនផ្តាសាយបក្សី ទាំង៣៧ ជានារី។ មា​ន​តែ​៧​ករណី​ក្នុង​ចំណោម​១៦​ករណី​ក្នុងឆ្នាំ២០១៣នេះ រស់រានមានជីវិត៕ Cambodia News

Related Articles

Back to top button
Close
Close