បុរស​ម្នាក់ជួប​គ្រោះថ្នាក់​ចរាចរណ៍​​ស្លាប់​​​រថយន្ត​ដឹក​សព​៣​គ្រឿង​​ដណ្តើម​គ្នា​ដឹក​​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ​ (៣ កញ្ញា ២០១៩) ៖ កាលពី​វេលា​ម៉ោង​២​យប់​រំលង​អ​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​៣​ខែកញ្ញា​​ ​នៅ​​ផ្លូវជាតិ​លេខ​៥ ចំណុច​គីឡូម៉ែត្រ​លេខ​១១ ភូមិ​ស្វាយប៉ាក សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឫស្សី​កែវ​ មាន​ម៉ូតូ​២​គ្រឿង​បុក​ពេញទំហឹង ​បណ្ដាលឲ្យ​បុរស​ម្នាក់​ស្លាប់​យ៉ាង​អាសូរ​ ​​តែ​អ្វី​គួ​រឲ្យ​ហួសចិត្ត​នោះ​មាន​រថយន្ត​៣​គ្រឿង​មក​ឈ្លោះគ្នាដ​ណើ​ម​ដឹក​សព​ទៅវិញ​។​

សព​ជនរងគ្រោះ​មានឈ្មោះ ងិន សា​រ៉ា​វុ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ជាងផ្សារ​ដែក ស្នាក់នៅ​ភូមិ​ថ្នល់​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ មាន​ស្រុកកំណើត ភូមិ​ធ្ក​ក​យុល ឃុំ​ព​ន្លែ ស្រុក​អង្គរ​បូរី ខេត្តតាកែវ​។​

​ក្រោយ​កើតហេតុ​ សមត្ថ​កិ​ច្ច​ជំនាញ​បានធ្វើកា​វាស់វែង​យក​ម៉ូតូ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​រង់ចាំ​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់។ ដោយឡែក​សព​ជនរងគ្រោះ​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប្រគល់ជូន​សាច់ញាតិ​យកទៅធ្វើបុណ្យ​នៅ​ស្រុកកំណើតតាម​ប្រពៃណី​៕​

Related Articles

Back to top button
Close
Close