បើក​រថ​យន្ដ​ចូល​ហាង​ហូប​គុយ​ទាវ​ជាន់​ហ្វ្រាំង​ច្រឡំ​ជ្រល់​ចូល​ហាង​រង​របួស​ ២​នាក់​

ភ្នំពេញ ​ ៖​ កាលពី​វេលា​ម៉ោង​ ៩​និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៧​ ខែមករា​ រថយន្ដ​​ ​១​គ្រឿង​បាន​បោះពួយ​ចូល​ក្នុង​ហាង​គុយទាវ​បណ្ដាល ​ឱ្យ​មានការ​ខូចខាត​សម្ភារ​លក់ដូរ​មួយ​ចំនួន​ និង​បណ្ដាល​ឱ្យ​មាន​មនុស្ស​២​នាក់​រង​របួសស្រាល​ ​ស្ថិត​នៅ​ក្នុង​ហាង​អាហារ​ដ្ឋា​ន​អូរ​ឫស្សី​ផ្ទះ​លេខ​៤២​ អឺ​សូន្យ​ ផ្លូវ​១៨២​ កែង​ផ្លូវ​លេខ​១២៣​ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មក​រា។

រថ​យន្ត​​បង្ក​ឡើង​ដោយ​រថយន្ដ​កាម​រី​ហា​យ​ព្រី​ត​ ពណ៌​ស្ករ​ ស៊េរី​ឆ្នាំ​២០០៧​ ពាក់​ស្លាក​លេខ​ភ្នំពេញ​  2R-4689​ បើកបរ​ដោយ​យុវជន​ម្នាក់​ ឈ្មោះ​​ ផូ​ ជី​សៀន​ អាយុ​១៨​ឆ្នាំ​ ជា​សិស្ស​ ស្នាក់​នៅផ្ទះ​លេខ​11FEo​ សង្កាត់​ទួល​ស្វាយព្រៃ​១​ ខណ្ឌចំការមន​ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ដំបូង​រថយន្ដ​បង្កហេតុ​ខាង​ លើ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ ផ្លូវ​លេខ​១៨២​ ខាង​មុខ​ផ្សារ​អូរ​ឫស្សី​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ ពេល​មក​ដល់​ចំណុច​កើត​ ហេតុ​បាន​បត់​ចូល​ហាង​ គុយទាវ​ក្នុង​គោលបំណង​ចូល​ហូប​គុយទាវ​ តែ​ពុំ​ទាន់​បាន​ហូប​ផង​ ស្រាប់តែ​រថយន្ដ​បង្ក​ខាងលើ​ បាន​ជាន់​ហ្គា​ស្ទុះ​ទៅ​ បុក​ចូល​ហាង​គុយទាវ​ បណ្ដាល​ឱ្យ​ភ្ញៀវ​នៅ​ក្នុង​ហាង​រត់​ជាន់​ជើង​គ្នា​តែ​ម្ដង​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​និង​អ្នកបើកបរ​បង្កហេតុ​រួម​ទាំង​ម្ដាយ​ជន​បង្ក​កំពុង​ដោះស្រាយ​គ្នា​នៅ​កន្លែង​កើតហេតុ​  ៕

ដោយ៖ ហេង នាង​

20130117_091530

Related Articles

Back to top button
Close
Close