បាក់​​ឌុប​​ឆ្នាំ​​នេះ​ ប្រឡង​​នៅ​​ថ្ងៃទី​​២១ ​សីហា​​ ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (១៤ កុម្ភៈ ២០១៧) ៖ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​និង​បំពេញវិជ្ជា​សម្រាប់​ឆ្នាំ​​សិក្សា​២០១៦ ២០១៧ ឬ​បាក់​ឌុប​នៅ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៧​ខាងមុខនេះ​។​
​    ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ​ស្តីពី​ការប្រព្រឹត្តិទៅ​និង​ការរៀបចំ​ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​​ទូទៅ និង​បំពេញវិជ្ជា​បាន​ឲ្យ​ដឹងថា ចំពោះ​ការ​បរិច្ឆេទ​នៃ​ការទទួល​ពាក្យ​ប្រឡង​បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​០១​រហូតដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៧​។​

​គួរ​បញ្ជាក់ថា ប្រឡង​បាក់​ឌុប​នៅ​ឆ្នាំមុន​បាន ប្រព្រឹត្តទៅ​រយៈពេល​ពីរ​ថ្ងៃ គឺ​ថ្ងៃទី ២២-២៣ ខែសីហា ឆ្នាំ​២០១៦​ដោយមាន​បេក្ខជន​ចុះ​​ឈ្មោះ​ប្រឡង​សរុប​ចំនួន​៩៣.៧៥២​នាក់ (​ស្រី​៤៥.២៣៧ នាក់​) និង​មាន​មណ្ឌល​ប្រឡង​ចំនួន​១៥៧ មណ្ឌល ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ មាន​១១៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មាន​៤២​មណ្ឌល ត្រូវជា​៣,៧៨១​បន្ទប់ ទូទាំងប្រទេស​៕

4

 

Related Articles

Back to top button
Close
Close