សម្តេចតេជោ ហ៊ុន សែន ​សុំការ​យោគយល់ពី​ពល​រដ្ឋ​​លើបញ្ហាកកស្ទះចរាចរណ៍នៅក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

​សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បាន  សុំ​ការ​យោគយល់​ពី​ពលរដ្ឋ​នៅភ្នំពេញលើ​បញ្ហា​កកស្ទះ​ចរាចរណ៍នៅក្នុងអំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣តទៅ។

សម្តេចថ្លែងបែបនេះក្នុងពិធីទទួលទានអាហារសាមគ្គីជាមួយក្រុមអត្តពលិកជាង ៤ពាន់នាក់នៅមជ្ឈមណ្ឌលកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣។

ដើម្បីកាត់បន្ថយបញ្ហាកកស្ទះចរាចរណ៍នាឱកាសប្រកួតកីឡាដ៏ធំមួយនេះ សម្តេចនាយករដ្ឋមន្ត្រីបានណែនាំឱ្យពលរដ្ឋនៅភ្នំពេញជិះរថយន្តក្រុងសាធារណៈរួមគ្នា ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនប្រតិភូកីឡាប្រមាណជាង ១ម៉ឺន ២ពាន់នាក់ និងភ្ញៀវអន្តរជាតិដែលអញ្ជើញមកទស្សនាព្រឹត្តិការណ៍កីឡានៅកម្ពុជាបានទាន់ពេលវេលា។

សម្តេចថ្លែងថា៖ «នេះជាការទទួលភ្ញៀវទ្រង់ទ្រាយធំដែល (កម្ពុជា) មិនធ្លាប់មានពីមុនមក យើងត្រូវរក្សាស្ថានភាពដ៏ល្អប្រសើរសម្រាប់ការធ្វើដំណើរនានារបស់កីឡាករដែលមកពីបណ្តាប្រទេសផ្សេងៗ»។

បើតាមឯកឧត្តម ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា កម្ពុជាបានត្រៀមកងកម្លាំងការពារសន្តិសុខចំនួន ៥ពាន់នាក់ និងត្រៀមក្រុមគ្រូពេទ្យចំនួន ៣ពាន់នាក់ប្រចាំការនៅក្នុងអំឡុងការប្រកួតស៊ីហ្គេម និងប៉ារ៉ាហ្គេម និងមានអ្នកស្ម័គ្រចំនួន ៧ពាន់នាក់ ក្នុងនោះ ៥ពាន់នាក់សម្រាប់ស៊ីហ្គេម និង២ពាន់នាក់សម្រាប់ប៉ារ៉ាហ្គេម៕

 

Related Articles

Back to top button
Close
Close