មូល​ហេតុ​ដែល​ធ្វើ​អោយ​បុរស​មិន​សប្បាយ​ចិត្ត​ពេល​រួម​ភេទ​

សុខភាព​៖ បុរស​មាន​អាយុ​ច្រើន​អាច​ជា​កត្តា​មួយ​នៃ​ជីវិត​ផ្លូវភេទ​ដែល​មិន​ សប្បាយចិត្ត​ប៉ុណ្ណោះ ប៉ុន្តែ​មាន​ហេតុផល​ជា​ច្រើន​ផ្សេងៗ​ទៀត ដែល​ធ្វើអោយ​ជីវិត​ផ្លូវភេទ​របស់​បុរស​មិន​សប្បាយ​ដែរ​​ ។ មូលហេតុ​សំខាន់ៗ​មួយចំនួន​របស់​វា​មានដូចជា​៖

Camបាត់បង់​ចំណង់​ផ្លូវភេទ​
​ការបាត់បង់​ចំណង់​ផ្លូវភេទ​របស់​បុរស​គឺជា​រឿង​មួយ​មិន​កើត​មាន​ជា​ញឹកញាប់ ​ទេ នេះ​បើ​យើង​ប្រៀបធៀប​ជាមួយ​មនុស្ស​ស្រី ប៉ុន្តែ​ការ​ងាប់​លិង្គ​ច្រើនតែ​ជា​បញ្ហា​កើត​មាន​ជា​ញឹកញាប់​ចំពោះ​បុរស ហើយក៏​ជា​រឿង​ដែល​កើតមាន​ច្រើន​ជាង​បញ្ហា​ផ្លូវភេទ​របស់​ស្ត្រី​ដែរ​។ ​
​ងាប់​លិង្គ​
​ជាមួយនឹង​ការ​ចាស់​ទៅ​តាម​អាយុ ការ​ងាប់លិង្គ​របស់បុរស​ក្លាយទៅជា​រឿង​មួយ​កើតមាន​យ៉ាង​ញឹកញាប់​ជាង​គេ​។ ងាប់​លិង្គ​មានន័យ​ថា ជា​ការបាត់បង់​សមត្ថភាព​បង្កើត និង​រក្សា​ការ​រឹង​របស់​លិង្គ​សម្រាប់​ការ​រួមភេទ​។ ​
​ផ្លូវ​ចិត្ត​មិន​នឹងនរ​
​ការ​អតុល្យភាព​ផ្លូវចិត្ត​ចំពោះ​ទំនាក់ទំនង ឬ​ក្នុង​គ្រួសារ​ក៏​អាច​បណ្តាល​អោយ​ជីវិត​ផ្លូវភេទ​មិន​សប្បាយ​​ដែរ​។ ការ​មិន​ពេញចិត្ត​ចំពោះ​ទំនាក់ទំនង​មួយ​អាច​ធ្វើអោយ​ស្ត្រេ​ស​, ផឹត​ក្បត់​, ស៊ាំ​ចិត្ត​​​​ ដែល​វា​នាំ​អោយ​មាន​ឥទ្ធិពល​ទៅលើ​ជីវិត​ផ្លូវភេទ​។ ​
​មាន​ជំងឺ​
​ជំងឺ​មួយ​ចំនួន​, ការ​ពិការភាព​, ការប្រើ​ថ្នាំ និង​ការវះកាត់​អាច​ប៉ះពាល​ដល់​សមត្ថភាព ឬ​ចំណង់​ផ្លូវភេទ​របស់​បុរស​បាន​។ ជំងឺ​ដូចជា ទឹកនោម​ផ្អែម​ធ្វើអោយ​បុរស​​​ងាប់​លិង្គ​បាន ហើយក៏​ជា​ហេតុផល​ដ៏​ធំ​បំផុត​មួយ​ធ្វើអោយ​ជីវិត​ផ្លូវភេទ​មិន​សប្បាយ​រីករាយ ​ផងដែរ​៕ វត្តី​/Cambodia News

Related Articles

Back to top button
Close
Close