ឥណ្ឌាបង្ហាញនូវសមត្ថភាពសាងសង់នាវាចម្បាំងដោយខ្លួនឯង
ប្រទេសឥណ្ឌានៅថ្ងៃនេះនឹងបើក សម្ពោធនូវ នាវាដឹកយន្តហោះចម្បាំង ដែលផលិតក្នុងស្រុកជាលើកដំបូងដោយបានចំណាយថវិកាប្រមាណប្រាំពាន់ លានដុល្លារ ប៉ុន្តែបានកសាងរួចរាល់យឺតក្រោយកាលបរិច្ឆេទកំណត់ចំនួនពីរឆ្នាំ។
យ៉ាង ណាមិញនាវាចម្បាំងមួយគ្រឿងនេះនឹងមិនត្រូវដាក់ឲ្យ ប្រើប្រាស់ក្នុងកងយោធាឥណ្ឌាភ្លាមៗទេ រហូតដល់ឆ្នាំ២០១៨ រង់ចាំការបំពាក់សម្ភារៈនិងការសាកល្បងឲ្យបានទូលំទូលាយ។
ប្រទេស ឥណ្ឌាកំពុងក្លាយជាប្រទេសថ្មីមួយទៀតដែលមានសមត្ថភាពសាងសង់នាវា ចម្បាំងក្រៅអំពីប្រទេសបារាំង រុស្ស៊ី សហរដ្ឋអាម៉េរិក និងចក្រភពអង់គ្លេស។
ប្រទេសឥណ្ឌានាពេលបច្ចុប្បន្ននេះ មាននាវាចម្បាំងមួយគ្រឿងវ័យចំណាស់៦០ឆ្នាំដែលបានមកពីចក្រ អង់គ្លេស។
ប្រទេស ឥណ្ឌាធ្វើការប្រកាសអំពីសមិទ្ធផលសាងសង់នាវាចម្បាំងដោយខ្លួនឯង នេះនៅក្រោយពេលពីរថ្ងៃដែលប្រទេសនេះបានប្រកាសថាខ្លួនបានសាងសង់ នាវាជ្រមុជទឹកនុយក្លអ៊ែរជាលើកដំបូងដែលថបម្រុងនឹងធ្វើការសាក ល្បងក្នុងសមុទ្រ៕(Radio Australia)