គ.ជ.ប ពន្យារពេលចេញលទ្ធផលបណ្តោះអាសន្ន
ភ្នំពេញ៖ តាមប្រតិទិននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥នេះ ការប្រកាសលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតនឹងត្រូវធ្វើឡើងនៅ ថ្ងៃទី១០ សីហា ស្អែកនេះ។ ប៉ុន្តែ គ.ជ.ប បានជូនដំណឹងនៅថ្ងៃនេះថា ការប្រកាសលទ្ធផលបណ្តោះអាសន្ននឹងមិនអាចធ្វើបានទៅតាមការគ្រោង ទុកនោះទេ។
មូលហេតុត្រូវបាន គ.ជ.ប បញ្ជាក់ថា មកពីរបាយការណ៍អំពីភាពមិនប្រក្រតីក្នុងថ្ងៃបោះឆ្នោតសម្រាប់ការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៥ មិនទាន់បានពិនិត្យចប់សព្វគ្រប់នៅឡើយ។
គ.ជ.ប បានបញ្ជាក់ជាចុងក្រោយថា សម្រាប់លទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត ខ្លួននឹងធ្វើការប្រកាសនៅពេលខាងមុខ៕ Cambodia News