កង​កម្លាំង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់ៗ​ក្នុង​រាជ​ធានី​ភ្នំពេញ​

ភ្នំ​ពេញ​៖ ប្រភពពី​កាសែត​ The Phnom Penh Post ជា​ភាសា​អង់​គ្លេស​ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​៨ ខែសីហា បាន​រាយកាណ៍​អោយ​ដឹង​ថា​ កង​ទ័ព​រាប់​រយ​នាក់​ពី​បណ្តា​អង្គ​ភាព​កង​រាជ​អាវុធ​ហត្ថ ​និង​ប៉ូលីស​ជាតិ​ ​រួមទាំង​រថ​ពាស​ដែក​ (អាស្គុត)​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់ៗ​ ​និង​ក្នុង​រាជ​ធានី​ភ្នំពេញ​នា​ថ្ងៃ​នេះ​ ។​

កងកម្លាំងទាំងនេះនឹងត្រូវចល័តនៅតាមបណ្តាគោលដៅសំខាន់ៗមួយ ចំនួន ដើម្បីថែរក្សា សន្តិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
​កង​កម្លាំង​ទាំង​នេះនឹង​ត្រូវ​ចល័ត​នៅ​តាម​បណ្តាគោល​ដៅ​សំខាន់ៗ​មួយ ​ចំនួន ​ដើម្បី​ថែរក្សា​ សន្តិ​សុខ ​និង​សុវត្ថិ​ភាព​ជូន​ប្រជាពល​រដ្ឋ។​

លោក​ឧត្ត​ម​សេនីយ​ ​ខេង​ ​ទីតូ​ ​អ្នក​នាំ​ពាក្យ​នៃ​កង​រាជ​អាវុធ​ហត្ថ​ ត្រូវ​បាន​ដក​ស្រង់​សំដី​ដោយ​ The ​Phnom​ ​Penh​ ​Pos​t​ ​ថា ​កង​កម្លាំង​ទាំង​នេះ​​នឹង​​ត្រូវ​​ចល័ត​​នៅ​តាម​បណ្តា​គោល​ដៅ​សំខាន់ៗ​មួយ​ ចំនួន​ ​ដើម្បី​​ថែ​រក្សា​​ ​​សន្តិ​​សុខ​ ​​និង​​សុវត្ថិ​​ភាព​​ជូន​ប្រជា​ពល​រដ្ឋ​​​ ​នៅ​ក្នុង​ប្រទេស​ ​រហូត​​ដល់​​រដ្ឋា​​ភិ​បាល​​ថ្មី​​ត្រូវ​​បាន​​បង្កើត​​ឡើង​ ។​

លោក​យឹម​ ​សុវណ្ណ​ ​អ្នក​នាំ​ពាក្យ​នៃ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​បាន​ហៅ ​សកម្ម​ភាព​ចល័ត​កង​ទ័ព​នេះ​ ថា​ជាការ​បំភិត​បំភ័យ​ផ្នែក​នយោបាយ​ ។​

ការ​ដាក់​ពង្រាយ​ ​និង​ចល័ត​កង​កម្លាំង​ប្រដាប់​អាវុធ​នេះ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ធ្វើ​ឡើង​បន្ទាប់​ពី​មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​គឺ​លោក​សម​ ​រង្ស៊ី​ បាន​ប្រកាស​អំពី​ផែន​ការ​ផ្លាស់​ប្តូរ​នាយក​រដ្ឋ​មន្ត្រី​បច្ចុប្បន្នន​ ចេញពី​អំណាច​​អោយ​​ខាង​តែ​បាន​នៅ​ឆ្នាំ​២០១៣​នេះ​ ​បើ​ទោះ​ជា​លទ្ធ​ផល​សម្លេង​ឆ្នោត​ ​ដែល​ត្រូវ​បាន​អង្គ​ការ​​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដោយ​សេរី​ ត្រឹម​ត្រូវ​ ​និង​យុត្តិ​ធម៌​​ (Comfrel)​ បង្ហាញ​ថា ​គណ​ប​ក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឆ្នោត​ ​ដោយ​គ្រាន់​តែ​បាន​កើន​អាសនៈ​ពី​២៩​ ​មក​៥៥​ ​ឬ៥​៦​អាសនៈ​នោះ​ក៏​ដោយ​៕ Cambodia News

 

 

Related Articles

Back to top button
Close
Close