ការ​ចាក​ចេញ​របស់​លោក ​សម​ រង្ស៊ី​ មិន​មែន​ជា​ភាព​ចៃ​ដន្យ​

​ភ្នំ​ពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុងតែ​កើន​ប្រជាប្រិយ​តាម​​រយៈ​សំឡេង​ឆ្លោ​ត ពី​អ្នក​គាំទ្រ​​ភាគច្រើន​ជា​យុវជន​នោះ ពេលនេះ កំពុងតែ​គេចចេញ​ពី​ប្រទេស​​កម្ពុជា​ហើយ ដោយ​បន្សល់​នូវ​ភាព​មន្ទិល​​សង្ស័យ​ជាច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ​ ដែលជា​ម្ចាស់ឆ្នោត​។

លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ
លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ

ដំណឹង​ដែល​ទាក់ទង​នឹង​ការចាកចេញ​ពី​ប្រទេស​របស់លោក សម រង្ស៊ី ត្រូវបាន​​ លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ​ប្រកាស​​​ថា «ការចាកចេញ​ពី​ប្រទេស​របស់​លោ​​ក សម រង្ស៊ី ពេលនេះ​គឺជា​គម្រោង​ផ្ទាល់ខ្លួន​របស់លោក សម រង្ស៊ី គឺ​មិនមែនជា​ភាព​ចៃ​​ដ​ន្យ​នោះ​ទេ​»។

​ទោះបីយ៉ាងណា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​វិ​វត្ត​នៅ​ប្រទេស​កម្ពុ​ជា​បាន​កត់​ស​ម្គ​ល់ ​ឃើញថា ការដែល​លោក សម រង្ស៊ី យក​ពេលវេលា​ដ៏​ក្ដៅគគុក​ទៅ​​សហរដ្ឋអាមេរិក ដើម្បី​រៀបចំ​មង្គលការ​កូនស្រី​ពៅ​របស់លោក​នោះ វា​ឆ្លុះបញ្ចាំង​យ៉ាង​​ជាក់ស្ដែង​ពី​មេដឹកនាំ​គណបក្សប្រឆាំង​រូបនេះ​ថា ខ្វះ​ភាព​ទំនួល​ខុសត្រូវ ចំពោះ​ស​​ភាព​ការណ៍​នយោបាយ​។​

​អ្នកវិភាគ​នយោបាយ លោក​បណ្ឌិត សុខ ទូច បានបង្ហាញ​ការយល់ឃើញថា «​ប្រសិន​លោក សម រង្ស៊ី ទៅ​អាមេរិក ក្នុង​បុព្វហេតុ​ការកូន ស្រប​ពេលដែល​ស្រុកទេស​កំពុងមាន​បញ្ហា ហើយ​គាត់​គឺជា​គន្លឹះ​នៃ​ដោះស្រាយ​បញ្ហា វា​មិន​សម​ទេ ជា​កញ្ចក់​ឆ្លុះបញ្ចាំង នៅពេលដែល​ប្រទេសជាតិ​សុទ្ធតែ​ប្តូរជីវិត គេ​សុទ្ធតែ​យក​ជីវិត​មក​ដាក់ ដើម្បី​ការពារ​គាត់ ដើម្បី​ការពារ​ប្រជាធិបតេយ្យ ដើម្បី​ការពារ​សន្លឹកឆ្នោត ដល់ពេល​ស្រុក​មាន​អញ្ចឹង ហើយ​យក​អាហ្នឹង​ធ្វើ​ជាធំ ធ្វើអោយ​ប្រជាពលរដ្ឋ​ដែលជា​ម្ចាស់ឆ្នោត ក៏​គេ​អាច​ឆ្លុះ​​បញ្ចាំង​បានដែរ​»​៕ Cambodia News

Related Articles

Back to top button
Close
Close