ការ​បញ្ជូន​ក្រុម​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​ទី១ ទៅ​​​ប៉ាពួនូវែលហ្គីណេ ត្រូវ​បាន​​ពន្យារពេ​ល

ការ​បញ្ជូន​ក្រុម​ជន​ស្វែង​សុំ​ សិទ្ធិ​ជ្រក​ កោន​ទីមួយ ទៅ​ប្រទេស​ប៉ាពួនូវែលហ្គីណេ ក្រោម​គោល​នយោបាយ​​ថ្មី​​ក្នុង​ការ​ការពារ​ព្រំដែន​​របស់​រដ្ឋា​ភិបាល​ អូស្ត្រាលី​​ត្រូវ​បាន​​ពន្យារពេល។

មុននេះ រដ្ឋា​ភិបាល​អូស្ត្រាលី មាន​គម្រោង​ថា​​នឹង​បញ្ជូន​ក្រុម​ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​​នោះ​ទៅដល់ កោះ  Manus នៅ​ព្រឹក​នេះ។ ក៏ប៉ុន្តែ ក្រសួង​អន្តោ​ប្រវេសន៍​ ​បាន​ឲ្យ​ដឹង​ថា អាកាស​ធាតុ​​មិន​ល្អ ​​បាន​រាំង​ស្ទះ​ដល់​ការ​ចុះ​ចត​របស់​យន្ត​​ហោះ​​នៅឯ​កោះ Christmas ដែល​គ្រោង​នឹង​ដឹក​ ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​​ទៅ​​ប្រទេស​ប៉ាពួនូវែលហ្គីណេ។

​ មន្ត្រី​អ្នក​នាំពាក្យ​ក្រសួង​អន្តោ​ប្រវេសន៍​មាន​ប្រសាសន៍​ថា ​​បាន​រៀប​ចំ​រួច​រាល់​ហើយ ​ក្នុង​ការ​បញ្ជូន​ ជន​ស្វែង​សុំ​សិទ្ធិ​ជ្រក​កោន​​ទាំង​នោះ ទៅ​​ប្រទេស​ប៉ាពួនូវែលហ្គីណេ​ ​ឲ្យ​បាន​ឆាប់​​តាម​លទ្ធភាព៕ (Radio Australia)

Related Articles

Back to top button
Close
Close