បក្ស​សង្រ្គោះ​ជាតិ​ចាប់ផ្តើមបើក​វេទិ​កា​ឲ្យ​ប្រជា​ពលរដ្ឋបញ្ចេញ​មតិ​

ប្រជាពលរដ្ឋ រាប់ពាន់នាក់ពីរាជធានីនិងខេត្តនានា បានជួបជុំគ្នា នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រជាពលរដ្ឋ រាប់ពាន់នាក់ពីរាជធានីនិងខេត្តនានា បានជួបជុំគ្នា នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅខណ្ឌទួលគោក រាជធានីភ្នំពេញ ។

​ភ្នំ​ពេញ​៖ នៅព្រឹកថ្ងៃ​ទី​៣១ ខែកក្កដានេះ ​គណបក្ស​សង្រ្គោះជាតិ ដែល​​មិន​បាន​ពេញ​ចិត្ត​នឹង​លទ្ធ​ផល​ឆ្នោត បាន​ចាប់​ផ្តើម​ទទួល​យក​ពាក្យ​បណ្តឹង ព្រម​ទាំង​មតិ​របស់​ប្រជា​ពល​រដ្ឋ​​​ដែល កើត​​ទុក្ខ​មិ​ន​សុខចិត្ត​​ពី​​ភាព​មិន​ ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃទី២៨ កក្កដា កន្លង​ទៅ។

ប្រជាពលរដ្ឋ ​រាប់ពាន់នាក់​ពី​រាជធានីនិង​ខេត្តនានា ​បាន​ជួបជុំគ្នា នៅ​ទីស្នាក់ការ​កណ្តាល​គណ​បក្សសង្គ្រោះជាតិ ស្ថិត​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​បណ្តឹង​ទាក់​ទង​ការបាត់​ឈ្មោះ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត និង​ភាពមិន​ប្រក្រតី​ផ្សេងៗ ដែល​កើត​មាន​ ក្នុងថ្ងៃ​​បោះឆ្នោត​សភា​អាណត្តិ​ទី៥ កាលពី​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា។

ការ​ទទួល​ពាក្យ​បណ្តឹង​ និង​មតិ​ពី​ប្រជាពលរដ្ឋ​នេះ គឺ​ធ្វើ​ឡើង​នៅ​ទីស្នាក់​ការ​របស់​គណបក្ស​សង្រ្គោះជាតិ​ស្ថិត​នៅ​សង្កាត់​ ចាក់អង្រែលើ និង​នៅ​ខណ្ឌ​ទួល​គោក ចាប់​ពី​ម៉ោង៨ និង​៣០​នាទី​​ព្រឹក រហូត​ដល់​ម៉ោង១១ និង​៣០នាទី​ព្រឹក ជា​រៀង​រាល់​ថ្ងៃ៕ ហេង នាង​/Cambodia News

 

Related Articles

Back to top button
Close
Close