មូលហេតុនៃអាការឈឺក្បាលប្រកាំង
សុខភាព៖ អាការឈឺចុកសៀតនៅ ក្នុងក្បាលនៅពេលព្រឹក ជាសញ្ញាណបញ្ជាក់បានថាអ្នកអាច នឹងមានជំងឺឈឺក្បាលប្រកាំង ជំងឺឈឺក្បាលប្រកាំងនេះភាគច្រើនជាជំងឺតំណពូជពីកំណើតមក លុះដល់ពេលមនុស្សឈានដល់យុវភាពទើបជំងឺនេះចាប់ផ្ដើមធ្វើទុកដូច ជា ចុករោយឈឺពេញក្បាល ចាក់សៀតផ្កាទាំងសងខាង ក្បាលឡើងក្ដៅជាដើម។
តាមការស្រាវជ្រាវបញ្ជាក់ថា ឈឺក្បាលប្រកាំងភាគច្រើនជាជំងឺតំណពូជ ពិសេសនោះវាតែងតែធ្វើទុកនៅពេលព្រឹកឡើង ព្រោះពេលខ្លះអ្នកកើតជំងឺនេះពួកគេគេងមិនបានគ្រប់គ្រាន់ គេងយល់សុបិនច្រើន និងពេលភ្ញាក់ឡើងគិតច្រើនជាដើម។
អ្នកជំនាញបានពន្យល់ថា នៅពេលណាដែលគេឈឺខ្លាំង ហើយចេះតែទ្រាំមិនទៅជួបគ្រូពេទ្យរកថ្នាំ ព្រោះវាអាចធ្វើឲ្យការគិតរបស់គេចុះខ្សោយ វង្វេងវង្វាន់ ការចងចាំក៏មិនបានល្អ ធ្វើឲ្យអារម្មណ៍ធុញថប់ ស្មុគស្មាញជាដើម។ ម្យ៉ាងវិញទៀត វាអាចនឹងប៉ះដល់ភ្នែកដែរ ដូចជាធ្វើឲ្យភ្នែកឡើងក្ដៅឬក៏រោយភ្នែកផងដែរ។
ចំពោះជំងឺឈឺក្បាលប្រកាំងនេះ អាចនឹងព្យាបាលជា ដោយអ្នកជំងឺគ្រាន់តែទៅរកការព្យាបាលពីអ្នកជំនាញ និងទទួលយកឬការប្រើប្រាប់ថ្នាំដោយមានវេជ្ជបញ្ជាត្រឹមត្រូវ។ ពិសេសជាងនេះទៅទៀតនោះគឺបរិយាកាសនៅក្នុងសង្គមគ្រួសារ។ កាលណារបបហូបចុកនៅក្នុងគ្រួសារបានគ្រប់គ្រាន់សំបូរវីតាមីន គ្រួសារចេះលើកទឹកចិត្ត មានភាពរីករាយ នោះអ្នកជំងឺនឹងចាប់ជាសះស្បើយ៕ វត្តី Cambodia News