ប៉ូលិស ​នឹង​ចាត់​វិធាន​ការ​ ការ​ពារ​សន្តិ​សុខ​ លោក​សម ​រង្ស៊ី​

Cambodia News/

Camភ្នំពេញ៖ ​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​និយាយថា ​នឹង​ចាត់វិធានការ​ដើម្បី​ការ​​ពារ​សន្តិ​សុខ លោក សម រង្ស៊ី នៅ​ពេល​ដែលលោក​​ វិល​ត្រឡប់​មក​កម្ពុជា​នៅ​ថ្ងៃ​សុក្រ ​​ការពារ​នេះ​ ព្រោះ​ខ្លាច​ភាគី​ទី​បី ធ្វើ​អ្វីមួយ​ហើយ ពេល​នោះគេ​អាច​នឹង​ទម្លាក់​​​ការ​ទទួល​ខុស​ត្រូវ​មកលើ​រដ្ឋា​ភិបាល​។​

លោក ខៀវ សុភ​ក្ត្រ អ្នក​នាំពា​ក្យ​ក្រសួង​មហាផ្ទៃ បាន​និយាយ​​ថា «យើង​បាន​ទទួល​ពាក្យ​សុំ​កិច្ចកា​រ​ពារ​សន្តិសុខ ចំពោះ​​រូបលោក សម រង្ស៊ី​ នៅពេល​គាត់​វិលត្រឡប់​មក​វិញ​​ ហើយ​យើង​នឹង​ចាត់​វិធាន​ការ​តាម​ប្រក្រតី​ដើម្បី​ការពារ​សន្តិសុខ​របស់​គាត់​»។

លោក សម រង្ស៊ី និង​គណបក្ស​សង្គ្រោះ​ជាតិ​របស់គាត់ កំពុងតែ​ប្រឹង​ប្រមូល​មនុស្ស អោយបាន​ ៤ ​ម៉ឺន​នាក់សម្រាប់​ការទទួល​រូបគាត់ នៅពេល​វិលត្រឡប់​មកវិញ បន្ទាប់​ពី​ការរស់នៅ​ក្រៅប្រទេស ប្រមាណ​បួន​ឆ្នាំ ដើម្បី​គេចចេញ​ពី​ការចាប់ខ្លួន ដោយ​សារ​​លោក មានទោស​ជាង​១០​ឆ្នាំ​។

លោក​អាច​វិល​ត្រឡប់មក​កម្ពុជា​វិញ​បាន​ បន្ទាប់ពី​ព្រះមហាក្សត្រ​ព្រះរាជទាន​ការ​លើក​លែងទោស កាលពី​ថ្ងៃទី​១២ ខែកក្កដា​៕​

Related Articles

Back to top button
Close
Close