កម្ពុជា​មិន​ខ្វល់​ពី​ការ​សម្រេច​របស់​អាមេរិក​

Cambodia News/

ភ្នំពេញ ​ ៖​ កាល​ពី​ព្រឹក​ថ្ងៃទី​១០ ​ខែ​កក្កដា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ​ហោ ណាំហុង​ រដ្ឋមន្ត្រីការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ប្រាប់​ អ្នកសារព័ត៌មាន​ ថា «​អាមេរិក​ ​ជួយ ឬ​មិន​ជួយ​វា​ជា​រឿង​របស់​អាមេរិក​ អាមេរិក​​ជួយ​ជា​សិទ្ធិ​របស់​អាមេរិក​។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បន្តថា «​​កម្ពុជា​ជា​ប្រទេសឯក​រាជ្យ អធិបតេយ្យ ចង់​អ្នកណា​ថា​អី​ថា​ចុះ ប៉ុន្តែ​​សិទ្ធិ​សម្រេច​របស់​កម្ពុជា ស្ថិត​នៅក្នុង​កណ្តាប់ដៃរ​បស់​ប្រជាពលរដ្ឋ​កម្ពុជា​ មាន​ន័យថា​សិទ្ធិ​សម្រេច​​ជោគវាសនា​ជាតិ​នីមួយៗ វា​ស្ថិត​នៅ​លើ​ប្រជាជន​នៃ​ជាតិ​នោះ ចង់​អ្នកណា​និយាយ​អី អ្នកណា​ថា​អី​ថា​ទៅ​»។

ឆ្លើយតប ​ទៅ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ថា​តើ​ការ​មិន​ផ្តល់​ជំនួយ​នោះ ជា​ការ​ដាក់​សំពាធ ជាប់​ពាក់ព័ន្ធ​លោក សម រង្ស៊ី ដែរ​ឬ​យ៉ាងណា​? ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាម​ប្រមុខ​ការទូត​កម្ពុជា​ផង​នោះ បាន​បញ្ជាក់​ថា ចង់​អាមេរិក​យក​លេស​អី​ក៏​យក​ទៅ​ស្រេច​លើ​អាមេរិក​សម្រេច។

ចំពោះ​ករណី​លោក សម រង្ស៊ី ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​អះអាងថា«​ពេល​លោក សម រង្ស៊ី ចេញទៅ​ក៏​អត់​អ្នកណា​ដេញ ពេល​លោក សម រង្ស៊ី ត្រឡប់មកវិញ ក៏​អត់​អ្នកណា​ឃាត់»៕

Related Articles

Back to top button
Close
Close