ប្រាក់​ចំណូល​ពី​ប្រាសាទ​អង្គ​វត្ត​មាន​ប្រមាណ​៣០​លាន​ដុល្លារ​ប៉ុណ្ណោះ ​

Cambodia News/

ភ្នំ​ពេញ៖ ក្នុង​ពិធី​ខួប​៥ឆ្នាំ នៃ​ការ​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិបេតិកភណ្ឌ​ពិភព ​កាល​ពី​ថ្ងទី៧ ខែកកដ្កា លោក​ឧប​នាយក​រដ្ឋ​មន្រ្តី សុខ អាន រដ្ឋមន្រ្តី នៃ​ទីស្តីការ​គណៈរដ្ឋមន្រ្តី បាន​ឲ្យ​ដឹង​ថា ​ ប្រាក់​ចំណូល​របស់​រដ្ឋាភិបាល​ដែល​ទទួល​បាន​ពី​ប្រាសាទ​អង្គវត្ត មាន​តែ​ត្រឹម​៣០លាន​ដុល្លារ​ប៉ុណ្ណោះ ដែល​វា​ផ្ទុយ​ពី​ការ​អះអាង​របស់​គណបក្ស​ប្រឆាំង​ដែល​ថា មាន​ប្រមាណ​១៥០លាន​ដុល្លារ​នោះ។

លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី នៃទីស្តីការគណៈរដ្ឋមន្រ្តី
លោកឧបនាយករដ្ឋមន្រ្តី សុខ អាន រដ្ឋមន្រ្តី នៃទីស្តីការគណៈរដ្ឋមន្រ្តី

លោក​ឧបនាយករដ្ឋមន្រ្តី សុខ អាន បាន​ថ្លែង​ថា ប្រាក់​ចំណូល​ពី​ប្រាសាទ​អង្គវត្ត​ដែល​ទទួល​បាន​ប្រមាណ​៣០លានដុល្លារ​ក្នុង​ មួយ​ឆ្នាំ​នេះ នឹង​មិន​អាច​យក​ទៅ​តម្លើង​ប្រាក់​ខែ​ដល់​មន្រ្តីរាជការ ក៏​ដូចជា​ផ្តល់​ដល់​ជន​ចាស់ជរា៤ម៉ឺនរៀល​ក្នុង​មួយ​ខែ​បាន​ទេ។

​លោក​ ឧបនាយករដ្ឋមន្រ្តី បន្ត ប្រាក់​ចំណូល​​ទាំង​នេះ រដ្ឋាភិបាល​នឹង​ត្រូវ​ប្រើ​ប្រាស់​ជា​វិភាគ​ទាន​សម្រាប់​ការ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ របស់​គណៈកម្មាធិការ​សម្រប​សម្រួល​អន្តរជាតិ សម្រាប់​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​តំបន់​អង្គរ ហៅ​កាត់​ថា ICC Angkor ថែម​ទៀត។

សូម​បញ្ជាក់​ថា ការ​ប្រកាស​ពី​ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ប្រាសាទ​អង្គវត្ត​​របស់​លោក​ ឧប​នាយក​រដ្ឋមន្រ្តី សុខ អាន នេះ ត្រូវ​គេ​មើល​ឃើញ​​ថា ធ្វើ​ឡើង​ជា​ការ​ឆ្លើយត​បទៅនឹង​ការ​និយាយ​របស់​គណបក្ស​ប្រឆាំង​ដែល​ថា ប្រាក់​ចំណូល​ពី​ប្រាសាទ​អង្គវត្ត​មាន​ប្រមាណ​១៥០​លានដុល្លារ ហើយ​ខ្លួន​អាច​យក​ទៅ​តម្លើង​ប្រាក់​ខែ​ដល់​មន្រ្តីរាជការ និង​ផ្តល់​ដល់​ជន​ចាស់​ជរា​ដែល​មាន​អាយុ​ចាប់​ពី៦៥ឆ្នាំ​ឡើង​ទៅ​នូវ​ទឹក​ ប្រាក់​ចំនួន៤ម៉ឺន​រៀល​ក្នុង​មួយ​ខែ ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​នោះ៕

Related Articles

Back to top button
Close
Close