លោក​ សម​ រង្ស៊ី ​នឹង​វិល​ចូល​កម្ពុ​ជា​ក្នុង​ខែ​នេះ​

Cambodia News

ភ្នំ​ពេញ​៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សមរង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស នឹងមកកាន់​ប្រទេស​កម្ពុជា​ក្នុង​ខែ​កក្កដា​នេះ ដើម្បី​ចូលរួមការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៥ ឆ្នាំ​២០១៣​។​

លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ
លោក សមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ

​ក្នុង ​សារ​ជូន​ចំពោះ​ប្រជារាស្ត្រ​ខ្មែរ បង្ហោះ​តាម​ហ្វេ​សប៊ុក លោក សម រង្ស៊ី បាន​ថត​សារ​ជា​សំឡេង ដោយ​លោក​មានប្រសាសន៍ថា លោក​នឹងវិលត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ មុន​ថ្ងៃ​បោះឆ្នោត ដែល​ត្រូវ​នឹង​ថ្ងៃ​អាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ។​

ជាមួយគ្នានេះដែរ មន្ត្រី ​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ អះអាង​ប្រាប់​អ្នកសារព័ត៌មាន​ នៅ​ស្នាក់ការ​កណ្តាល​របស់​​ខ្លួន នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០៦ខែកក្កដា​ នេះ​ថា លោក សម រង្ស៊ី នឹង​មិនបារម្ភ​ពី​ចំណាត់ការ​របស់​បក្ស​កាន់អំណាច ចាត់វិធានការ​ចាប់​ខ្លួន​លោក​នោះទេ នៅពេលដែល​លោក វិល​ត្រលប់​មក​កម្ពុជា នៅពេល​ខាងមុខ​នេះ​។សម្រាប់​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ លោក​ ផៃ ​ស៊ីផាន​ បដិ​សេធ​អត្ថា​ធិ​ប្បាយ ​ពី​គម្រោង​នៃ​ការ​វិល​ត្រលប់​មក​កាន់​កម្ពុជា​របស់​ លោក​ សម​ រង្ស៊ី​ ដោយ​លោក​ អះ​អាង​ថា​ លោក​មិន​បាន​ដឹង​ថា ​​ការ​វិល​ត្រ​លប់​នោះ មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ ​ឬ​ក៏​យ៉ាង​ណានោះ​​ទេ​។​

លោក សម រង្ស៊ី ត្រូវបាន​តុលាការ​កម្ពុជា ផ្តន្ទាទោស​ជាប់ពន្ធ​ធនាគារ ជាង​១០​ឆ្នាំ ដោយ​ចោទ​ពីបទ ដក​តម្រុយ​បង្គោល​ព្រំដែន​កម្ពុជា​-​វៀត​ណាម បង្ហោះ​ផែនទី​ក្លែងក្លាយ និង​បរិហាកេរ្តិ៍​៕

Related Articles

Back to top button
Close
Close