ហេតុ​អ្វី​បាន​នៅ​សុខៗ​​ស្រាប់​តែ​ង​ងឹត​​មុខ​អ៊ី​ចឹង?​

Cambodia News
សុខភាព​៖ សម្រាប់​បញ្ហា​ងងឹតមុខ​នេះ ជា​ពាក្យ​ដែល​ប្រជាជន​ខ្មែរ​យើង​តែងតែ​និយាយ​តៗ​គ្នា​មក​។ ប៉ុន្ដែ​ងងឹតមុខ​គឺមាន​ឈ្មោះ​ជា​ភាសា​បារាំង​ថា សាំង​គុប (Syncope) ។ នៅពេលដែល​លោកអ្នក​ជួបនឹង​បញ្ហា​អ្វីមួយ​ដែល​ធ្វើឱ្យ​រន្ធត់ ឬក៏​ទៅ​ជួប​ជាមួយនឹង​កន្លែង​ដែល​មិនមាន​ខ្យល់ អាកាស​បរិសុទ្ធ​អាចធ្វើឱ្យ​លោកអ្នក​ងងឹតមុខ​ហើយ​ដួលសន្លប់​តែម្ដង​ លោកអ្នក​អាច​នឹង​ដឹងខ្លួន​ឡើងវិញ​នៅក្នុង​រយៈពេល​សន្លប់​ដ៏​ខ្លី​។ មូលហេតុ​ងងឹតមុខ​គឺ​បណ្ដាលឱ្យ​កើតមាន​ជំងឺ​ងងឹតមុខ​នេះ​មានដូចជា​៖
2824១.​បណ្ដាលមកពី​ជំងឺខ្សោយបេះដូង​៖ បេះដូង​រួម​ត្បៀត​តូច​ពេក ធ្វើឱ្យ​ឈាម​មក​ចិញ្ចឹម​គ្រប់​សារពាង្គកាយ និង​ខួរក្បាល​មិន គ្រប់គ្រាន់ បណ្ដាលឱ្យ​អ្នក​ជម្ងឺ​កើតមាន​ជម្ងឺ​ងងឹតមុខ​ហើយ​ដួលសន្លប់​តែម្ដង​។​
២.​ទាក់ទង​ទៅនឹង​ចង្វាក់បេះដូង​៖ បេះដូង​ដើរ​ញាប់​ពេក​ឬ​យឺត​ពេក​នេះ​ក៏​អាច​បណ្ដាលឱ្យ​ងងឹតមុខ​បានដែរ​។​
៣.​បណ្ដាលមកពី​ជំងឺ​សាំង​គុប (Syncope) ៖ ជា​ជំងឺ​ដែល​មិនមែន​បណ្ដាលមកពី​ជំងឺ​បេះដូង​នោះទេ គឺ​បណ្ដាលមកពី​ភាពបាត់ម្ចាស់ការ ភ័យ​ពេក រន្ធត់​ពេក អរ​ពេក ឈរ​ហាលថ្ងៃ​យូរពេក ឬ​អង្គុយ​យូរពេក​។ នៅពេល​ងើបឈរ​ស្រាប់តែ​ងងឹតមុខ​ដួល​បាត់បង់​ស្មារតី ក្រោយមក​ក៏​ដឹងខ្លួន​ឡើងវិញ​។​ ​
ឧទាហរណ៍​៖ នៅពេលដែល​លោកអ្នក ​ជួបនឹង​បញ្ហា​អ្វីមួយ​ដែល​រន្ធត់​ខ្លាំង ឬក៏​ជួបនឹង​ហេតុ​ការ​អ្វីមួយ ដូចជា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្ដាលឱ្យមាន​ឈាម​ឬក៏​ស្លាប់​ជា​ហេតុដែល​ ធ្វើឱ្យ​លោកអ្នក​ភ័យរន្ធត់ ហើយក៏​កើតមាន​ភាព​ងងឹតមុខ​ហើយក៏​ដួលសន្លប់​បាត់បង់​ស្មារតី​តែម្ដង​៕

Related Articles

Back to top button
Close
Close