អូស្រ្តាលីលក់ឆ្កែឲ្យជប៉ុនដើម្បីប្រើឲ្យធ្វើការហិតក្លិនស្រាវជ្រាវរុករកវត្ថុហាមឃាត់
អាជ្ញាធរនៅប្រទេសជប៉ុននឹង ប្រើប្រាស់សត្វ ឆ្កែពូជហៅជាភាសា អង់គេ្លសថា Labradors ពីប្រទេសអូស្រ្តាលីដើម្បីបំពេញការងារហិតក្លិនស្រាវជ្រាវរុករក វត្ថុ។
ប្រទេសអូស្រ្តាលីបានផ្ដល់សត្វឆ្កែប្រភេទជាង១០ក្បាលរួច ហើយឲ្យទៅភ្នាក់ងារផ្សេងៗនៅជុំវិញពិភព លោក។ ហើយឥឡូវនេះអូស្រ្តាលីមានគោលដៅនាំចេញឆ្កែហិតក្លិននេះទៅប្រទេស ជប៉ុនទៀត។
សមត្ថកិច្ចគយនិងការពារព្រំដែនអូស្រ្តាលីនិយាយថា ឆ្កែទាំងនេះបានទទួលការហ្វឹកហាត់ឲ្យចេះរុករកគ្រឿងញៀន, អាវុធជាតិផ្ទុះ, និងវត្ថុហាមឃាត់ផ្សេងៗទៀត៕ (Radio Australia)