ហ៊ុន សែន​ បង្ហាញ​មុខ ​ជា​លើក​ចុងក្រោយ​

Cambodia News

កំពង់ចាម៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា នេះ​ ​​លោក​​​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហាញមុខ ជា​លើក​​ចុងក្រោយ​ហើយ និង​ថ្លែងការណ៍​ជា​សាធារណៈ នៅក្នុង​ពិធី​បញ្ចុះ​ខណ្ឌសីមា ព្រះវិហារ នៅ​វត្ត​មុនី​សាលវ័​ន្ត ជើងព្រៃ គឺ​មុនពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ចូលមក​ដល់​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៣​។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន

​​លោក​ ហ៊ុន សែន បានប្រកាសថា នៅពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​រយៈពេល ១ ខែ គឺ​ចាប់ពី​ថ្ងៃ​ទី​២៧ ខែមិថុនា រហូត​ដល់​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១៣ គឺ​សម្តេច មិន​បង្ហាញមុខ ដើម្បី​ឃោស​នា​ឡើយ​​ ប៉ុន្តែ​​លោក​ នឹង​តាមដាន​រាល់​សភាពការណ៍​បោះឆ្នោត និង​បញ្ហា​ដឹកនាំ​ប្រទេស ជាប់​ជាប្រចាំ​។​

សូម​រម្លឹកថា វត្ត​មុនី​សាលវ័​ន្ត ជើងព្រៃ ស្ថិតនៅ​ឃុំ​ជើងព្រៃ ស្រុក​បាធាយ ខេត្ត​កំពង់ចាម​​ ព្រះវិហារ​នៅ​វត្ត​នោះ ត្រូវ​បាន​ផ្តួចផ្តើម​កសាង​ថ្មី​ឡើង​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ដែល​មាន​ពីរ​ជាន់ ធ្វើ​ពី​ឈើ​ប្រក់​ក្បឿង ដោយ​ក្បូរក្បាច់​រចនាបថ​ខ្មែរ​៕

Related Articles

Back to top button
Close
Close