ក្រុមហ៊ុន Yahoo បញ្ចេញ​ទិន្នន័យ​អ្នក​ប្រើ​ប្រាស់​ឲ្យ​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​អាម៉េរិក

ក្រុមហ៊ុន​អ៊ីនធើរណិត​ Yahoo ដ៏​ធំ​មួយ​របស់​អាម៉េរិក​និយាយ​ថា បណ្ដាទីភ្នាក់​ងារ​ពង្រឹង​ច្បាប់​នៅ​អាម៉េរិក​បាន​ស្នើ​សុំ​ទិន្នន័យ​ពី​ ក្រុមហ៊ុន​ Yahoo ចំនួន​ពី​ ១ម៉ឺន ២ពាន់ ទៅ​១ម៉ឺន​៣ពាន់​សំណើ​ក្នុង​រយៈ​ពេល​៦​ខែ​កន្លង​ទៅ​នេះ។

ថ្មីៗ ​នេះ បណ្ដា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​អ៊ីនធើរណិត​កំពុង​រង​សម្ពាធ​ ឲ្យ​មាន​ការ​បញ្ចេញ​ឲ្យ​ដឹង​នូវ​ព័ត៌មាន​ជាក់​លាក់​អំពី​ទំនាក់​ទំនង​ សហប្រតិបត្ដិការ​រវាង​ក្រុមហ៊ុន និង​ទីភ្នាក់​ងារ​ស៊ើប​ការ​សម្ងាត់​អាម៉េរិក។

ការ​និយាយ​ឲ្យ​ដឹង​នេះ គឺ​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​លេច​ធ្លាយ​ឯកសារ​ជា​ច្រើន​ដែល​បង្ហាញ​ឲ្យ​ឃើញ ​ថា ទីភ្នាក់ងារ​ស៊ើប​ការ​សម្ងាត់​អាម៉េរិក​បាន​ទទួល​ទិន្នន័យ​ព័ត៌មាន​របស់​ អតិថិជន​អ្នក​ប្រើ​ប្រាស់​សេវា​អ៊ីនធើរណិត​ពី​បណ្ដា​ក្រុមហ៊ុន​បច្ចេក​ វិទ្យា​ទាំង​នោះ​អស់​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។

ក្រុមហ៊ុន Yahoo និយាយ​ថា ការ​សើ្ន​សុំ​ទិន្នន័យ​នេះ​ភាគ​ច្រើន​គឺ​ទាក់​ទង​នឹង​បញ្ហា​ចាប់​ជំរិត​ មនុស្ស, ឃាតកម្ម និង​ការ​ក្លែង​បន្លំ។

ក្រុមហ៊ុន​ក៏​បាន​បន្ថែម​ថា សំណើ​ខ្លះ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ច្បាប់​របស់​អាម៉េរិក​ស្ដី​អំពី​ការ​ ឃ្លាំ​មើល​កិច្ច​ការ​ស៊ើប​ការ​សម្ងាត់​បរទេស​៕ (Radio Australia)

Related Articles

Back to top button
Close
Close