តុលា​ការ​កោះ​ហៅ​លោក ​ជុំ ​ម៉ី ​ចូល​បំភ្លឺ​ ថ្ងៃ​ ២៤​ មិថុនា ​ជុំ​វិញ​ការ​ប្ដឹង​ លោក ​កឹម​ សុខា​

Cambodia News

ភ្នំ​ពេញ​៖ យោងតាម​មេធាវី​ដើមបណ្ដឹង ដែលជា​អតីត​អ្នក​រួច​រស់​ជីវិត​ពី​គុក​ទួលស្លែង​ឲ្យ​ដឹងថា តំណាង​អយ្យការ សាលាដំបូង​រាជធានី​ភ​ភ្នំពេញ បាន​កោះហៅ​កូនក្ដី​រប​ស់​ខ្លួ​ន​គឺ​លោក ជុំ ម៉ី និង​អ​តី​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​៣​នាក់​ទៀត ឲ្យ​ចូលខ្លួន​បំភ្លឺ​នា​ម៉ោង ៨: ៣០ នាទី​ព្រឹក និង ម៉ោង ២ : ៣០​នាទី​រសៀល​ថ្ងៃទី ២៤ មិថុនា ជុំវិញ​សំណុំរឿង​ប្ដឹង​លោក កឹម សុខា ប្រធានស្ដីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ ពីបទ​បរិហា​កេ​រ្តិ៏​ជា​សាធារណៈ ។

លោក ជុំ ម៉ី អតីតអ្នក រួចរស់ជីវិត ពីគុក ទួល ស្លែង
លោក ជុំ ម៉ី អតីតអ្នក រួចរស់ជីវិត ពីគុក ទួល ស្លែង

នា​ព្រឹក​ថ្ងៃទី ១៨ មិថុនា នេះ​ថា  អតីតជន​រងគ្រោះ​នៃ​របប​ខ្មែរក្រហម​ទាំងនោះ នឹង ត្រូវ​ចោទសួរ​ដោ​យ​​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះ​រាជ​អាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​កម្មវត្ថុ​នៃ​បណ្ដឹង​របស់​ពួកគេ ដែល​បានដាក់​ទៅកាន់​តុលាការ​កាលពី​ថ្ងៃទី ១៤ មិថុនា ។​

​លោក ជុំ ម៉ី ដែល​តំណាង​ឲ្យ​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​បាន​ប្ដឹង​ចោទ​លោក កឹម សុខា ពីបទ​បរិ​យា​កេ​រ្តិ៏​ជា​សាធារណៈ​ទាក់ទង​ការ​អត្ថា​ធិប្បាយ​របស់លោក​ដែ​លថា រូបភាព​សោកនាដកម្ម​ដែល​មាននៅ​គុក​ទួលស្លែង ជា​ឆាកល្ខោន​ដែល​រៀបចំ​ដោយ​វៀតណាម ។​

​លោក ជុំ ម៉ី បាន​ហៅ​ការលើកឡើង​បែន​នេះ​ថា ជាការ​ប្រមាថ​ជនរ​ង​គ្រោះ  ហើយ​ទាមទារ​ឲ្យ​លោក កឹម សុខា សុំទោស​ជា​សាធារណៈ  រួម​ទាំង​ទាមទារ​ប្រាក់​១​ពា​ន់​ដុល្លារ ដែល​ត្រូវបាន​លោ អះ​អាង​ថា សម្រាប់​យកទៅ​បង្សុកូល​ឲ្យ​ដល់​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ៕

Related Articles

Back to top button
Close
Close