ជន​សង្ស័យ​ប្លន់​ប្រដាប់​អាវុធ​៣​នាក់​ត្រូវ​បាន​សមត្ថ​ចាប់​ខ្លួន​

ភ្នំពេញ៖ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី ១៧  ធ្នូ  ២០១២ ជនសង្ស័យប្រដាប់អាវុធ៣ នាក់ ក្នុងចំណោម៤នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌចំការ មនចាប់ខ្លួនបាន ស្ថិតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់  តាមបណ្តោយ មហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់ផ្សារដើម ថ្កូវ ខណ្ឌចំការមន ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីដែលជាជនរងគ្រោះ បានដើរចេញពីកន្លែងលក់ គ្រឿងសំណង់មួយកន្លែង  ហើយខណៈកំពុងដើររៀបចូលក្នុង រថយន្ត ស្រាប់តែមានជនសង្ស័យមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានមកធ្វើ សកម្មភាពភ្ជង់ប្លន់តែម្តង។ ប៉ុន្តែជាអកុសល ជុំវិញព្រឹត្តិការណ៍ខាងលើនេះ សមត្ថកិច្ចបាន ដាក់កម្លាំងពង្រាយដើម្បីបើកប្រតិបត្តិការពួនស្ទាក់ ចាប់ឃាត់ខ្លួនជនសង្ស័យ ទាំងពីររូប ខាង លើនេះ បានភ្លាមៗ តែនៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណរបស់ពួកគេនៅ ឡើយទេ ដោយសារតែ កំពុងស្ថិតនៅក្នុងការសាកសួរ។

ជនសង្ស័យ៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននេះ មាន ឈ្មោះទី១-ជា ស៊ីដេត អាយុ២០ឆ្នាំ ជាអ្នកដៃដល់ភ្ជង់ ប្លន់កាបូប លុយពីស្ត្រីរងគ្រោះ ទី២- សាត វឌ្ឍនា ។ រីឯម្នាក់ទៀតឈ្មោះ  សាឯម សុវិជ្ជា ហៅញាញ់ ជាមុខសញ្ញាមានដីកាតាមប្បាប់ខ្លួន។

ប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ហេង មុំ អាយុជាង៤០ឆ្នាំ ស្នាក់នៅក្រុង សួង ខេត្តកំពង់ចាម។ ស្ត្រីរងគ្រោះ បានឲ្យដឹងថា គាត់មករក ទិញគ្រឿងសង្ហារឹម ដើម្បី ទៅតុបតែងផ្ទះនៅខេត្ត។ ស្ត្រីរងគ្រោះបន្តថា ក្នុងពេលកើតហេតុ ជនប្រដាប់អាវុធ បាន ភ្ជង់ប្រតាយប្រតប់ ដោយឆក់បានកាបូបដៃ និងបានចាប់ទាញយកខ្សែដៃផងដែរ ប៉ុន្តែ មិនបាន។

ឃើញដូច្នេះ អ្នកជិតខាងបាន ស្រែកថា ចោរៗ បន្ទាប់មកក្រុមចោរ បានរត់ចែកផ្លូវគ្នា ដោយបើកម៉ូតូ ម៉ាកសង់ សេ១២៥ ស៊េរី០១៣ រត់មកដល់ច្រមុះជ្រូកក្បាលថ្នល់ ក៏បានបុក នឹងរថយន្តកូរ៉េ ទើបសមត្ថកិច្ចក្របួចបាន២នាក់ និងម្នាក់ទៀត ចាប់បាននៅបឹង ក្នុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ៕

ដោយ៖ ហេង នាង

ជនសង្ស័យប្លន់ប្រដាប់អាវុធ៣នាក់ដែលត្រូវបានសមត្ថចាប់ខ្លួន (រូប dap) ។

Related Articles

Back to top button
Close
Close