អគ្គ​មេបញ្ជាការ​ទ័ព​​ប្រទេស Libya លាលែង​ពី​តំណែង បន្ទាប់​ពីស្លាប់​មនុស្ស​៣០នាក់

អគ្គ​មេបញ្ជាការ​ទ័ព​​ប្រទេស Libya លោក Youssef al-Mangoush បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​​មាន​ការ​​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ​និង​​​​​ក្រុម​កង​ជីវពល​ ក្នុង​ទីក្រុង Benghazi​ ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​តិច​៣០នាក់​បាត់​បង់​ជីវិត។

របាយការណ៍​ជា​ច្រើន​បង្ហាញ​ថា សភាជាតិ​បាន​ទទួល​យក​នូវ​ការ​លាលែង​នេះ​។

ការ ​ប៉ះ​ទង្គិច​គ្នា​នោះ​បាន​កើត​ឡើង​នៅ​ពេល​ដែល​ហ្វូង​បាតុករ​​​​ប្រមូល​ផ្តុំ ​គ្នា​នៅ​ក្រៅ​ទីតាំងកង​ពល​តូច​ការពារ​ប្រទេស​នេះ ដោយ​ទាម​ទារ​ឲ្យ​រំសាយកន្លែងនោះ​ចោល។

រដ្ឋាភិបាល​ប្រទេស Libya មាន​ការ​លំបាក​ក្នុង​ការដោះស្រាយ​​ចំពោះ​វត្តមាន​នៃកង​ជីវពល​ទាំង​នេះ តាំង​តែ​ពី​​ការ​ស្លាប់​របស់​លោក Muammar ​Gaddafi ក្នុង​ឆ្នាំ​២០១១​មក​ម្ល៉េះ៕​(Radio Australia)

Related Articles

Back to top button
Close
Close