បង្រ្កាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទ នៅសណ្ឋាគារប៉ារីស
Cambodia News
ភ្នំពេញ៖ កាលពីរសៀលម៉ោង៣ ថ្ងៃទី៩ ខែមិថុនា កម្លាំងនគរបាលការិយាល័យ ប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ តំណាងអយ្យការអម សាលាដំបូងរាជធានី ភ្នំពេញបានចុះបង្ក្រាប ទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទនៅសណ្ឋាគារប៉ារីស ស្ថិតក្នុងទឹកដីខណ្ឌ ៧មករា។
លោក កែវ ធា ប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្រោយពីទទួលបានបទបញ្ជាពីលោកស្នងការ និងស្នងការរងនគរបាល រាជធានីភ្នំពេញ ប៉ែន រ័ត្ន រួចមក លោកក៏បានដឹកនាំ កម្លាំង ចុះធ្វើការបង្ក្រាបជា បន្ទាន់ដោយ ក្នុងនោះបានឃាត់ខ្លួនថៅកែ ឈ្មោះ គួយ គាក់ អាយុជាង៣០ឆ្នាំ អ្នកគិតលុយម្នាក់ អ្នកអនាម័យ៣នាក់ និងនារីម៉ាស្សា៣៥នាក់ទៀត។
លោកបន្តថា ថៅកែរូបនេះស្ថិតនៅ ក្រោមការសាកសួរពីកក្រុមសមត្ថកិច្ច របស់លោក ហើយចំណែកអ្នកអនាម័យ ព្រមទាំងនារីម៉ាស្សា ទាំង៣៥នាក់នោះ អាចនឹងធ្វើការដោះលែងវិញ៕