ម្ចាស់អគារគឺជាអ្នកទទួលខុសត្រូវចំពោះគ្រោះថ្នាក់បាក់រលំអគាររោងចក្រនៅបង់ក្លាដេស្ហ
ការ ពិនិត្យអង្កេតផ្លូវការមួយទៅលើការបាក់រលំរោងចក្រដែលបណ្ដាលឲ្យ មនុស្សស្លាប់ជាង១០០០នាក់នៅបង់ក្លាដេស្ហនោះ បានទម្លាក់កំហុសទៅលើម្ចាស់អគារ ចំពោះគ្រោះមហន្ត រាយនោះ។
ការពិនិត្យអង្កេតនោះបានស្នើ សុំឲ្យរដ្ឋាភិបាល ធ្វើបណ្ដឹងនាំខ្លួនម្ចាស់អគារនោះមកកាត់ទោសចំពោះការបំពានលើក្រម ស្ដង់ដារសំណង់និងការមិនគោរពច្បាប់។
មានមនុស្សជាង ១១០០នាក់បានស្លាប់ នៅពេលដែលរោងចក្រដេរសម្លៀកបំពាក់បានបាក់រលំ បង្កឲ្យមានការខឹងក្រោធពាសពេញប្រទេសបង់ក្លាដេស្ហ៕ (Radio Australia)