ការស្ទង់មតិរបស់បណ្តាញCGTN ៖ការអភិវឌ្ឍក្នុងផ្លូវសុចរិតនិងផ្តល់ផលប្រយោជន៍ជាទូទៅ ទើបជាភាគលាភពិតប្រាកដរបស់បញ្ញាសិប្បនិម្មិត
Cambodia News
បច្ចុប្បន្ននេះ បញ្ញាសិប្បនិម្មិតបានបង្កើតបែបបទរស់នៅថ្មីរបស់ប្រជាជនក្នុងល្បឿនលឿនដែលមិនធ្លាប់មានកាលពីមុន ព្រមពេលជាមួយគ្នានេះ ភាពអនាធិបតេយ្យ ដូចជាការលំអៀងខាងក្បួនដោះស្រាយបញ្ហា និងការបើកធ្លាយការណ៍សម្ងាត់ជាដើម ធ្វើឱ្យអ្នកផងមានព្រួយបារម្ភជាទូទៅ ។
បណ្តាញទូរទស្សន៍ CGTN របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតនៅទូទាំងពិភពលោក ដែលបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍រំពឹងទុកថា ការអភិវឌ្ឍបញ្ញាសិប្បនិមិត្ម អាចឈរលើមូលដ្ឋានសុវត្ថិភាព អាចជឿទុកចិត្តបាននិងមាននិរន្តរភាព ហើយអំពាវនាវឱ្យសហគមន៍អន្តរជាតិបង្កើនការសហការផ្នែកអភិបាលកិច្ច ក្នុងន័យបំផុសកម្លាំងរស់រវើកនៃការច្នៃប្រឌិតថ្មីខណៈពេលបង្ការនិងគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព ។
ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៨៥,៤ភាគរយសម្គាល់ឃើញថា ការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត បាននិងកំពុងនាំមកនូវការសាកល្បងថ្មីចំពោះសនិ្តសុខនិងអភិបាលកិច្ចសកល អ្នកផ្តល់បទសម្ភាសន៍ចំនួន ៩២,៦ភាគរយមានការព្រួយបារម្ភចំពោះព័ត៌មានក្លែងក្លាយដែលប្រឌិតដោយបញ្ញាសិប្បនិម្មិត និងការគំរាមកំហែងលើទំនុកចិត្តក្នុងសង្គមដែលបណ្តាលមកពីរឿងប្រឌិត ។
ការស្ទង់មតិលើកនេះ ធ្វើឡើងតាមរយៈវេបសាយជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីរបស់CGTN ក្នុងរយៈពេល២៤ម៉ោង ក៏មានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតចំនួន៦៥០៣នាក់ បានចូលរួមការបោះឆ្នោត ព្រមទាំងបញ្ចេញមតិ ៕