ខៀវ សុខារ៉ាវី នាំកូនស្រីមកមើលថែរជំងឺម្តាយ
Cambodia News
ភ្នំពេញ៖ អតីតតារាសម្ដែងធ្លាប់ល្បីឈ្មោះ កាលពីអំឡុងឆ្នាំ ២០០៥-២០០៨ នាង ខៀវ សុខារ៉ាវី បានទម្លាក់ការងារសិល្បះចោលទាំងស្រុង បន្ទាប់ពីបរាជ័យ មង្គលការជាមួយលោក ស៊ុក សុភា កាលពី ថ្ងៃទី ១ មករា ២០០៨កន្លងទៅ។
ប៉ុន្តែក្រោយមកក៏លេចឮព័ត៌មានថានាងបានរៀបការជាមួយអនិកជនអាមេរិចស្ងាត់ៗនិង បានចេញទៅរស់នៅប្រទេសអាមេរិចជាមួយនឹងស្វាមី យ៉ាងសុខសាន្ត ដែលពេលនេះនាងក៏បានបង្កើតកូនស្រីម្នាក់ដដែលជាចំណងដៃនៃជីវិតអាពាហ៌ពិពាហ៌ផងដែរ ។
ជាងនេះទៅទៀតនៅថ្មីៗនេះ ខៀវ សុខារ៉ាវី បាននាំកូនស្រីរបស់នាងដែលមានអាយុជាង១ឆ្នាំ វិញមករស់នៅជាមួយម្តាយរបស់នាងវិញហើយ នឹងមិនទាន់កំណត់ថានាង វិលទៅរកស្វាមីវិញទៅពេលណានោះទេ។
ពាក់ពន័្ធទៅនឹងការវិលត្រលប់មកវិលរបស់អតីតតារាសម្តែងនេះ ត្រូវបានអ្នកដែលស្និតស្នាលជាមួយនឹងគ្រូសារ ខៀវ សុខារ៉ាវីនិយាយតៗគ្នាថា ការដែលនាងវិញមកវិញនេះគឺដោយសារតែនាងមានបញ្ហាជាមួយនឹងស្វាមីរបស់នាង ពិព្រោះនាងមិនទាន់អស់អាល័យពីវិស័យសិល្បះ ដែលកន្លងមកស្វាមីរបស់នាង បានហាមនាងមិនឲ្យចូលសិល្បះវិញនោះទេ ដូច្នោះហើយនាងក៏មានការអន់ចិត្តជាមួស្វាមី ហើយក៏នាំកូនស្រីវេចបង្វេចវិលមកនរកម្តាយវិញតែម្តង។
ទាក់ទិនទៅព័ត៌ដ៏រសើបទាំងនេះត្រូវបានម្តាយខៀវ សុខារ៉ាវី ប្រាប់ឲ្យដឹងថា សុខារ៉ាវីបាននាំកូនរបស់នាង វិលមករស់នៅជាមួយអ្នកស្រីអស់រយះពេលជាង៣ខែមកហើយ។ ហើយកាលដែលនាងវិលមកវិញនេះគឺដោយសារតែនាង ចង់មកមើលថែរអ្នកស្រី ព្រោះអ្នកស្រីកំពុងតែកើតមានជំងឺលើសឈាម ដូច្នេះនាងបារម្មណ៌ ក៏សម្រេចចិត្តវិលមកវិញតែម្តងទុកឲ្យស្វាមីរបស់នាងរស់នៅទីនោះតែម្នាក់ឯងមួយរយះសិន។
ម្តាយរបស់ខៀវ សុខារ៉ាវីបានបន្ថែមទៀតថា ពីដំបូលអ្នកស្រីក៏មិនចង់ឲ្យនាងវិលមកប៉ុន្មានដែរ ខ្លាចនាងពិបាក តែនាងគឺជាកូនកាត់តញ្ញូ នាងក៏វិលមកមើលថែរអ្នកស្រ្តីវិញ ដោយមិនឲ្យអ្នកស្រីពិបាកឡើយ ។ ហើយអ្នកស្រីក៏មិនដឹងថា ពេលណានាងនឹងវិលត្រលប់ទៅរកស្វាមីរបស់នាងវិញដែរ អាចប្រហែលទាល់តែអ្នកស្រីធូរស្បើយជាងនេះហើយមើលទៅ។
ម្តាយរបស់ខៀវសុខារ៉ាវីក៏មានឲ្យបន្ថែមលើសពីនេះទៀតថា ស្វាមីរបស់សុខារ៉ាវីស្រឡាញ់នាងខ្លាំងណាស់មិនដែលជំទាស់ចិត្តនាងនោះទេ មិនដូចជាពាក្យចចាមអារាមនិយាយនោះឡើយ ហើយអ្នកស្រីក៏មិនដែរឮថាសុខារ៉ាវី ចង់វិលចូលសិល្បះអ្វីនោះដែរ នាងនឹងស្វាមីរបស់នាងរស់នៅចុះសម្រុងគ្នាល្អណាស់។
ជាការពិតណាស់ទោះបីជា ខៀវ សុខារ៉ាវី បានបោះបង់ចោលអាជីពសិល្បះទាំងស្រុងទៅហើយក្ដី តែសម្រាប់ព័ត៌មាន ជុំវិញជីវិតឯកជន របស់នាង នៅតែមានទស្សនិកជនជាច្រើន ដែលធ្លាប់គាំទ្រ អន្ទះសារចង់ដឹង ពីសុខទុក្ខនាងដដែល។ យ៉ាងណាមិញមកដល់សព្វនេះ ខៀវ សុខារ៉ាវី បានរស់នៅយ៉ាងសុខស្រួលប្រកបដោសុភមង្គល ជាមួយនឹងស្វាមី និងបានបើក ហាងអុតសក់ និងម៉ាស្សានៅប្រទេសអាមេរិច នៃទីក្រុងញូយ៉តផងដែរ៕ ស.រ