កូរ៉េខាងជើងបាញ់មីស៊ីលគ្រាប់ទី៦ក្នុងពេល៣ថ្ងៃផ្គើននឹងការព្រមាន
កូរ៉េខាងជើងបានបាញ់គ្រាប់ មីស្ស៊ីល ចម្ងាយជិតចំនួនពីរគ្រាប់ទៅ ក្នុងសមុទ្រ ដែលជាការផ្គើនប្រឆាំងនឹងការព្រមានរបស់អង្គការសហប្រជាជាតិ និងកូរ៉េខាងត្បូង។
យោធា របស់កូរ៉េខាងត្បូងនិយាយថាកូរ៉េខាងជើងបានបាញ់គ្រាប់ ទី៦ក្នុងរយៈពេលបីថ្ងៃកន្លងទៅនេះ។ កូរ៉េខាងជើងនិយាយថា នេះជាផ្នែកមួយនៃសមយុទ្ធយោធាដែលធ្វើឡើងនៅក្នុងឯឆ្នេរសុទ្រខាង កើតរបស់កូរ៉េខាងជើង។
ក្រុងព្យុងយ៉ាងបានពិពណ៌នាការបាញ់ គ្រាប់រ៉ុកកែតទាំងនោះគឺជាការហ្វឹកហាត់យោធា។ ប៉ុន្តែនិយាយថា ការដែលកូរ៉េខាងជើង និងសហរដ្ឋអាម៉េរិកធ្វើសមយុទ្ធយោធានៅព្រំដែនខាងត្បូងនោះទៅវិញ ទេ ដែលជាអំពើបង្ករឿងពិតប្រាកដ។
កូរ៉េខាងត្បូងបានហៅការ បាញ់មីស្ស៊ីលទាំងនោះថា ជាទង្វើគួរឲ្យស្អប់ខ្ពើម ហើយកំពុងតែបង្កើនភាពតានតឹងនៅជ្រោយកូរ៉េជាថ្មីម្ដងទៀត ស្របពេលដែលអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោក បាន គីមូន បានទទូចសុំឲ្យមានការអត់ធ្មត់៕ (Radio Australia)