ព្យុះ​លាយ​ភ្លៀង​រលំ​ផ្ចះ​ពល​រដ្ឋ​ ៩៦​ខ្នង​នៅ​ខេត្ត​សៀម​រាម​

Cambodia News

ផ្ទះរបស់ពល រដ្ឋ ដែលត្រូវបាន បំផ្លាញដោយខ្យល់ព្យុះលាយភ្លៀងកន្លងទៅ។
ផ្ទះរបស់ពល រដ្ឋ ដែលត្រូវបាន បំផ្លាញដោយខ្យល់ព្យុះលាយភ្លៀងកន្លងទៅ។

សៀមរាប់៖ កាលពី​ល្ងាច​ថ្ងៃ​ទី​១៥​ ខែឧសភា លំនៅ​ស្ថាន​ប្រជាពលរដ្ឋ​ ក្នុង​ឃុំ​ចំនួន​៥ នៃ​ខេត្ត​សៀម​រាប ​ប្រមាណ​ជា ៩៦ ខ្នង បាន​រង​ការ​បំផ្លាញ​ ដោយ​ព្យុះ​ភ្លៀង​ និង​ ខ្យល់​កន្ត្រាក់​ ប៉ុន្តែមិនបាន​ឆក់​យក​​ជីវិត​មនុស្ស​ទេ តែ​បាន​បង្ក​ឲ្យ​ក្មេង​ម្នាក់​រងរបួស​បាក់ឆ្អឹង​ដងកាំបិត ដោយ​ផ្ទះ​រលំ​សង្កត់​។​

​លោក​ ប៉ោក​ សេរីរ​ត្ន័​មុន្នី អភិបាលស្រុក​ជីក្រែង​ ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាម​ទូរលេខ​ដែល​លោក​ទទួល​បាន​ ជំ​ហ៊ាន​ដំបូង​នៅ​ក្នុង​មូលដ្ឋាន​របស់​លោក​ មាន​លំនៅ​ស្ថាន​ពលរដ្ឋ​៩០​ខ្នង​ រង​ការ​បំផ្លាញ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​នោះ​២៧​ខ្នង​ដួល​រលំ​ទាំងស្រុង​ និង​៦៣​ខ្នង​ ទ្រេត​និង​ប៉ើង​ដំបូល​។

លោក​អភិបាលស្រុក​ ឲ្យ​ដឹង​ទៀត​ថា​ ​​​ខ្នង​ផ្ទះ​ចំនួន​៩០​ ដែល​រង​ការ​បំផ្លា្ញ​នេះ​គ្រាន់តែ​ជា​ទូរលេខ​ដែល​ទទួល​បាន​ ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ​។​ចំពោះ​ទូរលេខ​ពិត​ គឺ​រង​ចាំ​ខាង​កាកបាទក្រហម​ចុះ​ប្រមូល​ទិន្នន័យ​ទើប​បញ្ជាក់​ការ​ពិត​៕

Related Articles

Back to top button
Close
Close