លោកយាយ​កម្ពុជា​អាយុ ៩៦​ឆ្នាំ​ទើប​ទទួល​សញ្ញាបត្រ​ថ្មីៗ​

បើតាម​ទ​ព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ លោក ស្កុ​ត​នី​សិន (Scott Neeson) ជា​ស្ថាបនិក នៃ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា រឺ Cambodian Children’s Fund (CCF) បានឱ្យដឹងថា លោកយាយ​កម្ពុជា អាយុ ៩៦ ឆ្នាំ​ទៅហើយនោះ​ទើបតែ​ទទួល​សញ្ញាបត្រ​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៧ ដែល​បានបញ្ចប់​ការសិក្សា​ថ្នាក់​អក្ខរកម្ម​។​

លោក ស្កុ​ត​នី​សិន (Scott Neeson) បាន​សរសេរ​នូវ​សារ​មួយ​ភ្ជាប់​ជាមួយ​រូបថត ៣​សន្លឹក​ដែលមាន​អត្ថន័យ​ថា​៖ “​អង្គការ Cambodian Children’s Fund (CCF) បាន​បំពេញ​ក្ដី​ស្រមៃ​របស់​លោកយាយ ហើយ​លោកយាយ​ជា​សមាជិក CCF របស់​ពួកយើង បាន​ឆ្លងកាត់​វគ្គ​សិក្សា​អក្ខរកម្ម ដោយ​ជោគជ័យ​។ ខ្ញុំ​គិតថា CCF បានបង្ហាញ​ភាពជោគជ័យ​ក្នុង​កម្មវិធី ថែទាំ មនុស្ស​វ័យ​ចំណាស់ អាយុ ៩៦​ឆ្នាំ​”​។​

ស្ថាបនិក អង្គការ​មូលនិធិ​កុមារ​កម្ពុជា​រូបនេះ បន្ថែមទៀតថា ក្នុង​រូបថត​លោកយាយ​មិន​ហ៊ាន​ញញឹម​នោះទេ ព្រោះ​ភ្លេច​ពាក់​ធ្មេញ​មក​៕

1 2 3

Related Articles

Back to top button
Close
Close