កម្មករ​ ​៣​នាក់​ស្លាប់​ ៦​​នាក់​​របួស ​ក្នុង​ហេតុការណ៍​បាក់​ឡៅ​តឿ​រោង​ចក្រវីង​ស្តារ​ ខេត្ត​កំពង់ស្ពឺ​

Cambodia News

កំ​ពង់ស្ពឺ៖ មក​ដលពេលនេះ​​រដ្ឋមន្ត្រី​ក្រសួង​សង្គម​កិច្ច អតីត​យុទ្ធ​ជន និង​យុវនិតិ​សម្ប​ទា លោក អ៊ិត សំហេង បាន​ឲ្យដឹង​ថា​ កម្មករ​​ ៣នាក់​ស្លាប់ និង​រងរបួស ៦​​នាក់ក្នុងហេតុ​​ការណ៍​​បាក់​​អាគារ​​នៅ​​រោង​ចក្រ​វីង​ស្តារ​ ក្នុង​ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ​ កាល​​ពី​​ម៉ោង ៧:៣០​នាទី​​ព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​​​នេះ។

​​លោក​អ៊ិត សំហេង  បាន​ឲ្យ​ដឹង​ទៀតថា​ ក្នុង​ហេតុ​ការណ៍​បាក់អាគារនោះ មាន​កម្មករ​ម្នាក់បាន​​ស្លាប់ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុ​ ហើយ​ពីរនាក់ទៀត​បាន​ស្លាប់​នៅ​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ។ ចំណែក​អ្នក​របួស​មាន​ ៦នាក់ កំពុងសម្រាក​ព្យាបាលនៅមន្ទីរ​ពេទ្យ។

​នាព្រឹកព្រលឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ​២០១៣នេះ​ សង្ស័យមាន​អាចនឹង​​មាន​កម្មករ​ជា​ច្រើន​​នាក់ បានស្លាប់ និងរងរបួស បន្ទាប់​ពី​ហេតុ​ការណ៍បាក់ប្លង់សេ អគាររោងចក្រ ស្បែកជើង «វីងស្តាស៊ូ» ស្ថិត​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៣ នៅគីឡូម៉ែត្រលេខ៤៩ ក្នុង​ស្រុក​គង​ពិសី ​ខេត្ត​កំពង់​ស្ពឺ៕

wing-star-factory-pheap03

Related Articles

Back to top button
Close
Close