អ្នក​សាង់សង់​សំណង់​ដួល​រលំ​ស្លាប់​មនុស្ស​នៅ​បង់ក្លាដេស​ទម្លាក់​កំហុស​ទៅលើ​ម្ចាស់​អគារ

ស្ថាបត្យករ​ម្នាក់​​នៅ​ក្នុង​ប្រទេស​ បង់ក្លាដេស ដែល​មាន​ចំណែក​ក្នុង​ការ​សាងសង់​អគារ​មួយ​ដែល​ដួល​រលំ​និង​​បណ្ដាល​ឲ្យ​ មនុស្ស​ជាង​៥៧០​នាក់​ស្លាប់​កាលពី​សប្ដាហ៍​មុន​នោះ និយាយថា អគារ​នោះ​បាន​កសាង​ឡើង​សម្រាប់​ប្រើប្រាស់​ជា​ផ្សារ​ទំនើប​​​និង​ជា​ ការិយាល័យ​ប៉ុណ្ណោះ មិន​មែន សម្រាប់​ប្រើ​ជា​រោង​ចក្រ​នោះ​ទេ។

ស្ថាបត្យករ ​ លោក Masood Reza បាន​ចោទ​ប្រកាន់​ម្ចាស់​អគារ​ គឺលោក Sochel Rana ​ថា​​មិន​បានយក​ចិត្ត​ទុកដាក់​លើ​មូលដ្ឋាន​នៃសម្ព័ន្ធ​វិស្វកម្ម ដែល​នាំ​ឲ្យ​ឈាន​ទៅ​ដល់​ការ​កើត​មាន​ឡើង​នូវ​សោកនាដកម្ម​ឧស្សហកម្ម​មួយ​ដែល​ មាន​ភាព​ធ្ងន់​ធ្ងរ​បំផុត​សម្រាប់​ប្រទេស​នេះ។

លោក​បន្ត​ទៀត​ថា ក្រុម​ហ៊ុន​របស់​លោក​បាន​ធ្វើ​រចនាបទ​ផ្សារ​ទំនើប​ដែល​មាន​ឈ្មោះ​ថា Rana Plaza ​កាល​ពី​ឆ្នាំ ២០០៤ ហើយ​គម្រោង​ដើម​នៃ​ការ​សាង់សង់​គឺ​ការ​មាន​អគារ​​មាន​កម្ពស់​៦​ជាន់​ ប៉ុណ្ណោះ និង​មិន​មាន​គោល​បំណង​ឲ្យ​ទ្រ​ទម្ងន់​ក្បាល​ម៉ាស៊ីន​ភ្លើង​ឡើយ។

ស្ថាបត្យករ ​រូប​នេះ ចោទ​ប្រកាន់​ទៀត​ថា តំណាក់​កាល​នៃ​ការ​គូសប្លង់​សំណង់​អគារ​នេះ ខ្លួន​មិន​បាន​គេ​ប្រាប់​​អំពី​គោល​បំណង​ប្រើ​ប្រាស់​សម្រាប់​ជារោង​ចក្រ​ សម្លៀក​បំពាក់​ឡើយ។

ឥឡូវ​នេះ ម្ចាស់​អគារ​​នេះ កំពុង​តែ​រង​បទ​ចោទ​ប្រកាន់​ពី​ការ​ស្លាប់​មនុស្ស​ដោយ​សារ​ការ​ធ្វេស​ប្រហែស និង​ការ​បំពាន​ច្បាប់​សំណង់៕​(Radio Australia)

Related Articles

Back to top button
Close
Close