ប្រ​ជាពល​រដ្ឋ​តវ៉ា​ទាម​ទារ​ឲ្យ​ក្រសួង​យុត្តិ​ធម៌​ប្រកាន់​នូវ​យុត្តិ​ធម៌​ដោយ​មិន​លម្អៀង​

Cambodia News

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៦ ឧសភា​នេះ​ ប្រជាពលរដ្ឋ​ ដែល​​មាន​បញ្ហា​ទំនាស់​ដី​ ធ្លី បាននាំ​គ្នា​ទៅធ្វើ​ការ​តវ៉ា​ប្រឆាំង​នៅ​មុខ​ក្រសួង​យុត្តិធម៌​កម្ពុជា​​ ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌​នេះ​ប្រកាន់​នូវ​យុត្តិធម៌​ មិន​លម្អៀង ក្នុងការ​ដោះ​ស្រាយ​ទំនាស់​គ្រប់​រូប​ភាព។ ​

សកម្ម​ជន​ដីធ្លី អ្នកស្រី​ទេព ​វណ្នី ​និយាយថា ​ក្រៅពី​ការ​ទាមទារ​ឲ្យ​ក្រសួង​យុត្តិធម៌​ឲ្យ​បំបាត់​ចោលនូវ​ភាព​លម្អៀង​ ខ្វះយុត្តិអម៌នោះ​ សហគមន៍​​បូរី​កីឡា សហគមន៍​បឹង​កក និង​សហគមន៍​ថ្មគោល ក៏បាន​ទាមទារ​​ផងដែរ​ឲ្យមានការ​ដោះ​លែង​អ្នកស្រី​យ៉ោម​បុប្ផា ដោយ​គ្មាន​លក្ខខណ្ឌ។

នៅនឹង​កន្លែង​ ធ្វើ​​បាតុកម្ម​តវ៉ានោះ ក៏​មាន​អ្នកស្រី​​ឡុង គឹម​ហ៊ាង​​មន្រ្តី​អង្គការ​សិទ្ធលំនៅ​ដ្ឋាន​ដែល​បាននិយាយថា មាន​មនុស្ស​ជាង ១០០នាក់​ចូលរួម​នៅ​ក្នុង​ការធ្វើ​បាតុកម្ម​នេះ ដោយ​មានការ​ឃ្លាំ​មើល​ពី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ផងដែរ រួមមាន​អង្គការ​អាដហុក អង្គការលីកាដូ អង្គការ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​អង្គការ​សិទ្ធ​លំនៅ​ដ្ឋាន​ជាដើម៕

0614_Beoung Kak Land register_Sovannara

Related Articles

Back to top button
Close
Close