ប្រធានាធិបតីចិន និងក្រុមគណៈប្រតិភូធ្វើទស្សនៈកិច្ចនៅកម្ពុជា
នៅ ថ្ងៃទី៣០ មីនា ២០១២នេះ ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន លោក ហ៊ូ ជិនតាវ និងក្រុមគណៈប្រតិភូ នឹងមកដល់ប្រទេសកម្ពុជានៅវេលាម៉ោងប្រមាណ ៥ល្ងាច។
លោក ហ៊ូ ជិនតាវ និងគណៈប្រតិភូ គ្រោងនឹងជួបជាមួយព្រះមហាក្សត្រ ព្រះបរមនាថ ព្រះបាទ នរោត្ដម សីហមុនី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក ជា ស៊ីម និងប្រធានរដ្ឋសភា លោក ហេង សំរិន ព្រមទាំងគ្រោងនឹងអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល ៤ថ្ងៃ គឺពីថ្ងៃទី៣០ មីនា ដល់ថ្ងៃទី២ មេសា ។
ការអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា របស់ប្រធានាធិបតីចិន លោក ហ៊ូ ជិនតាវ និងក្រុមគណៈប្រតិភូនេះ គឺតាមការអញ្ជើញរបស់ព្រះមហាក្សត្រ ព្រះបរមនាថ ព្រះបាទ នរោត្ដម សីហមុនី៕