រថ​យន្ត​រ៉េវហ្វ័រ បុក​បង្គោល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​គៀប​ជាប់​ទៅ​មុខ​លែង​រួច​

ភ្នំពេញ៖ កាលពីវេលាម៉ោង ២១និង២០នាទី ថ្ងៃទី៧ ខែមករា ​រថយន្តរ៉េវហ្វ័រ កង់គៀបជាប់នឹងបង្គោល ភ្លើង និងរងការខូចខាត ផ្នែកខាងមុខដោយសារ តែម្ចាស់បើក ទៅបុកបង្គោល ភ្លើងបំភ្លឺសាធារណៈ តាមបណ្តោយវិថី ព្រះមុនីវង្ស កែងផ្លូវ៤៣២ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

អ្នកឃើញហេតុការណ៍នេះ បានឲ្យដឹងថា នៅម៉ោងកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាករ៉េវហ្វ័រ ពាក់ស្លាកលេខភ្នំពេញ 2F-1394 បើកបរដោយបុរសម្នាក់ និងមានស្រ្តីម្នាក់ អង្គុយអែប បើកបរតាមបណ្តោយ វិថីព្រះសីហនុ ក្នុងទិសដៅពី ជើងទៅត្បូង ក្នុងល្បឿនមធ្យម លុះពេលមកដល់ចំណុច កើតហេតុ រថយន្តបាន គេច ម៉ូតូមួយគ្រឿង ហើយក៏យកចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺសាធារណៈ បណ្តាលឲ្យធ្លាក់អំពូលភ្លើងបែក ខ្ចាយ និងរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំ និងជាប់កង់ នៅ ចន្លោះបង្គោលភ្លើង ទៅមុខមិនរួច ឃើញដូច្នេះអ្នកបើករថយន្តរួមទាំងស្រ្តីនោះ បានគេចខ្លួនបាត់ភ្លាមៗតែម្តង។

រថយន្តបង្កត្រូវបាននគរបាលចរាចរខណ្ឌចំការមន សហការជាមួយ មន្រ្តីជំនាញចុះធ្វើការវាស់វែងដកហូត យកទៅរក្សាទុកនៅសាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយសំណង តាមក្រោយ ៕

CH-0141

Related Articles

Back to top button
Close
Close