ទីក្រុង​ប៉េកំាង​ព្រួយបារម្ភ​ពី​ស្ថានភាព​កាន់តែ​ដុនដាប​នៅក្នុង​ប្រទេស​ស៊ីរី

លោកប្រមុខការទូតចិន Yang Jiechi បានសម្តែងក្តីបារម្ភរបស់ខ្លួនចំពោះ ស្ថានការណ៍ដែលកាន់តែដុនដាបទៅៗ នៅក្នុងប្រទេសស៊ីរី។ ក្តីបារម្ភនេះត្រូវ បានប្រមុខការទូតចិននិយាយប្រាប់លោក Lakhdar Brahimi បេសកជនថ្មីរបស់ អង្គ ការ សហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ទទួលបន្ទុកសំណុំរឿងស៊ីរី។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសចិន លោកប្រមុខការទូតចិន Yang Jiechi បានបង្ហាញក្តីព្រួយបារម្ភពីស្ថានការណ៍នៅស៊ីរីប្រាប់លោក Lakhdar Brahimi នៅក្នុងកិច្ចសន្ទនាមួយតាមទូរស័ព្ទជាមួយលោក Brahimi កាលពីយប់មិញ។ យោងតាមសេចក្តីជូនដំណឹងនេះដដែល លោកប្រមុខការទូត ចិនបានកត់សម្គាល់ឃើញថា ស្ថានការណ៍នៅក្នុងប្រទេសស៊ីរីកាន់តែធ្លាក់ដុន ដាបទៅៗ ពីមួយថ្ងៃទៅមួយថ្ងៃនិងថា ប្រទេសចិនកំពុងបារម្ភក្រៃលែង និងកំពុង តាមដានយ៉ាងយកចិត្តទុកដាក់ជាទីបំផុតពីបញ្ហាមនុស្សធម៌ដែលបង្កឡើង ដោយ ការប្រយុទ្ធគ្នារវាងភាគីជម្លោះទំាងសងខាង។

ទន្ទឹមគ្នានេះ និងក្រៅពីការសាទរលោក Lakhdar Brahimi ដែលទើបបានក្លាយ ជាបេសកជនថ្មីរបស់អង្គការសហប្រជាជាតិ និងសម្ព័ន្ធអារ៉ាប់ទទួលបន្ទុក សំណុំរឿងស៊ីរីជំនួសកន្លែងលោក Kofi Annan លោកប្រមុខការទូតចិនក៏បាន ធានាពីការគំាទ្ររបស់ចិនក្នុងការស្វែង រកដំណោះស្រាយឲ្យវិបត្តិស៊ីរីតាម ផ្លូវនយោបាយផងដែរ។ គួរជម្រាបជូនថា ការដែលលោក Kofi Annan បាន ប្រកាស លាឈប់ពីតួនាទីរបស់ខ្លួនកាលពីខែសីហា គឺមកពីលោកយល់ឃើញថា ការប្រឹងប្រែងរបស់លោកក្នុងការបិទបញ្ចប់វិបត្តិស៊រីហាក់ដូចជាមិន សូវមានការ គំាទ្រពីសហគមន៍អន្តរជាតិប៉ុន្មានទេ។ ម្យ៉ាងទៀត បរាជ័យរបស់លោក Kofi Annan ក៏ដោយសារតែទីមួយ៖ គឺការខ្វែងគំនិតគ្នារវាងប្រទេសចិន និងរុស្ស៊ី និងទីពីរ៖ គឺការមិនចុះសម្រុងគ្នារវាងក្រុមប្រទេសលោកខាងលិចដែលជាសមាជិក អចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

គួរបញ្ជាក់ជូនថា ចិនក៏ដូចជារុស្ស៊ីដែរ បានប្រឆំាងដាច់ខាតនឹងការលូកដៃចូល ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសស៊ីរី ហើយគឺប្រទេសទំាងពីរនេះឯង ដែលបានបោះឆ្នោតប្រឆំាងនឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រទេសលោក ខាងលិចក្នុងការដាក់គំនាបលើរបបស៊ីរី។

យ៉ាងណាក៏ដោយ លោកប្រមុខការទូតចិនបាននិយាយប្រាប់លោក Lakhdar Brahimi ពីភាពចំាបាច់ក្នុងការដោះស្រាយវិបត្តិស៊ីរីតាមផ្លូវនយោបាយ។ សម្រាប់លោក Yang Jiechi ដំណោះស្រាយរបៀបនេះ គឺជាច្រកតែមួយគត់ ដើម្បីបិទបញ្ចប់វិបត្តិនៅស៊ីរី ដោយមានការគោរពអធិបតេយ្យ និងសុឆន្ទៈ របស់ស៊ីរី។ ជាការឆ្លើយតបវិញលោក Lakhdar Brahimi បានសម្តែងការ គំាទ្រ ចំពោះជំហររបស់ចិន និងសន្យាបន្តធ្វើការជាមួយចិននៅក្នុងបេសកកម្ម របស់លោក៕ ដោយ គួច គន្ធារ៉ា (RFI)

Related Articles

Back to top button
Close
Close