ដោយ​សារ​អ្នក​ជំនាន់​ក្រោយ​កាន់តែល្បី ​នាយកុយនិង​នាយ​ក្រឹម​នាំគ្នាគិតគូរ​ឡើង​វិញ

Cambodia News

ព័ត៌មាន​កម្សាន

ភ្នំពេញ​៖ កំ​ពូល​តា​​រា​កំប្លែ​ង​ដែ​ល​មា​ន​ឈ្មោះ​បោះ​សម្លេ​ង​ក្នុ​ងប្រ​ទេស​ក​​ម្ពុ​ជាម​ក​ជា​យូ​រឆ្នាំ​គឺ​លោក​​ជួង​ ​ជី​ ​ហៅកុ​យ​ ​និ​ង​លោ​ក​ ​អ៊ូ ​ប៊ុនរ៉ា​ត់​ ​ហៅក្រឹ​ម​ ​បាន​​បង្ហា​ញវ​ត្ត​មាន​សម្តែ​ង​​រួ​ម​គ្នាជាថ្មី​​នៅក្នុ​ង​ឆា​ក​តន្ត្រី​ដ៏​ធំ​ដែ​លមាន​ឈ្មោះ​ថា​ ​អង្គ​​រស​ង្ក្រា​ន​ ​ដែល​រៀប​ចំ​ឡើ​ង​ដោ​យ​សហ​​ភាព​ស​ហ​ព័​ន្ធ​ចល​​នាយុ​វ​ជ​ន​ក​ម្ពុ​ជា​ ​។

2កា​រ​ប​ង្ហា​ញវ​ត្ត​មា​ន​ស​​ម្តែង​​​រួមគ្នា​​ជា​ថ្មីរ​​ប​ស់​កំ​ពូក​តារា​កំប្លែង​ចាស់វ​ស្សាទាំង​ពីរ​នេះ គឺ​ក្រោយពេ​លដែល​អ្នក​ទាំងពី​របាន​ខកខា​នមិន​បាន​សម្តែងរួម​គ្នាអស់​រយះ​ពេលជិ​ត​១០​ចុងក្រោ​យនេះ ក្រោ​មពាក្យ​ចចាម​អារាម​ថា អ្ន​កទាំង​ពីរបា​នមាន​ទំ​នាស់​ជា​មួ​យគ្នា​ទើ​ប​ប​ណ្តា​លឲ្យ​មា​ន​ហែ​ក​ចែក​ក្រុ​មគ្នា​ស​ម្តែ​ង​ដូច្នេះ​។ ​​យ៉ា​ងណា​ក៍​ដោយ​បើ​ទោះ​បី​ជាតា​រា​កំ​ប្លែ​ង​ទាំ​ង​ពី​រ​នេះ​បា​ន​ផ្តា​ច់ខ្លួ​ន​មិ​ន​ព្រ​ម​ស​ម្តែ​ង​រួម​គ្នា​យ៉ា​ងណា​ក៍ដោយ ​​រ​ហូ​តម​​កដ​ល់​​នា​ពេ​ល​នេះ​កេរ​​ឈ្មោះក្នុ​ង​វិ​ថី​សិ​ល្បះ​កំ​ប្លែ​ង​រ​ប​ស់​ពួ​ក​គេ​នៅ​តែ​ឈ​រ​ក្នុ​ង​លំ​ដា​ប់​កំ​ពូ​ល​ដ​ដែ​ល។​

​ទ​​ន្ទឹម​នឹ​ង​​កា​រក​សា​​ង​កេ​រឈ្មោះ​ក្នុង​ពិ​ភ​ព​សិ​ល្បះ​កំ​ប្លែ​ងក្នុ​ង​ក្រុ​ម​ផ្សេ​ង​គ្នា​នេះ​ ​តែ​ស​ម្រា​ប់​ទ​ស្សនិ​ក​ជ​ន​ភា​គ​ច្រើ​ន​ក៍​នៅ​តែ​មា​ន​ការ​ទ​ន្ទឹ​ង​រ​ង់​ចាំអំ​ពី​វ​ត្ត​មា​ន​រ​ប​ស់​តា​រា​កំប្លែ​ង​ទាំ​ង​ពី​រ​ក្នុង​កា​រ​ស​ម្តែង​រួ​ម​គ្នា​ដដែ​ល​។​យ៉ា​ងណា​ក៍​ដោ​យ​ការ​​ទន្ទឹ​ង​រ​ង់ចាំ​រ​ប​ស់​ទស្ស​និ​ក​ទាំង​នោះ​មិ​ន​បាន​ចេ​ញ​ជា​រូ​ប​រា​ងឡើ​យ​ ​ខ​ណះ​ពេ​ល​ដែ​លតា​រា​កំ​ប្លែ​ង​ទាំ​ង​ពី​រដួ​ង​នេះ​នៅ​តែ​មិ​ន​អា​ចប​ញ្ជៀ​ប​ចូ​ល​គ្នា​ស​ម្តែ​ង​រួ​ម​គ្នា​ជា​ថ្មីឡើ​យ​ ​បើ​​ទោះ​បីជា​ពេ​ល​ខ្លះ​ពួ​ក​គេ​ទាំ​ង​ពីរ​នេះ​មា​ន​ឱ​កាស​ស​ម្តែ​ង​ក្នុ​ង​ឆា​កត​ន្ត្រី​តែ​មួ​យ​និ​ង​ក្នុង​ពេ​ល​តែ​មួ​យ​ដូច​គ្នា​ក៍​ដោ​យ​។​

​ទើ​បតែ​ពេ​ល​​នេះវ​ត្ត​មា​ន​រ​ប​ស់ពួ​ក​គេ​បា​នបង្ហា​ញ​មុ​ខ​ស​ម្តែ​ង​រួម​គ្នា​ជា​ថ្មី​ ​ដែល​ធ្វើ​ឲ្យ​ទ​ស្ស​និ​ក​ជន​មា​ន​កា​រ​ចា​ប់​អារ​​ម្មណ៍​ថា​ ​កំ​ពូ​ល​តា​រាកំ​ប្លែង​ទាំ​ង​ពី​រ​នេះ​អា​ចនឹ​ង​ចា​ប់​​ដៃ​គ្នា​ជា​ថ្មី​ឡើ​ងវិ​ញ​ដើ​ម្បី​ទា​​ក់ទា​ញ​កា​រ​គាំ​ទ្រ​ពី​ទស្ស​និ​ក​ជ​ន​ឲ្យ​កា​ន់តែ​ច្រើ​ន​ ​ខ​ណះ​ពេ​ល​ដែ​ល​ក្រុ​ម​កំ​ប្លែង​ជើ​ង​ថ្មី​គឺ​ក្រុ​ម​នាយ​​ពាក់​មី​កំ​ពុ​ង​តែឡើ​ង​កូ​ដ​នោះ​។​

​កា​រ​បង្ហា​ញ​វ​ត្ត​មា​ន​ស​ម្តែ​ងរួមគ្នា​ជា​ថ្មីនា​ពេ​លនេះ​ត្រូ​វ​បា​នតា​រា​​កំប្លែ​ង​មា​ឌ​ល្អិ​ត​លោ​ក​ ​អ៊ូ ​ប៊ុ​ន​រ៉ា​ត់​​​ ហៅ​ក្រឹ​​មបា​ន​អះ​អា​ង​ប្រា​ប់​កោះស​ន្តិ​ភា​ព​តា​ម​ទូ​រ​ស័​ព្ទថា​ ​តា​ម​ពិ​ត​ទៅ​លោ​ក ​និ​ង​នា​យ​កុ​យ​ខ​ក​ខា​ន​មិន​បា​ន​ស​ម្តែ​ង​រួ​ម​គ្នា​ម​កនេះ​មិ​ន​មែ​ន​ឈ​រ​លើ​មូ​ល​ហេតុ​នៃ​កា​រ​ទំ​នា​ស់គ្នា​ណា​មួ​យ​នោះ​ឡើ​យ​ ​ពោ​លគឺ​លោ​ក​និ​ង​នា​យ​កុ​យ​នៅ​តែ​រា​ប់អា​នគ្នា​ជា​ធ​ម្ម​តា​។​​​តា​រាកំ​​ប្លែ​ងដែ​​ល​មាន​កា​យ​វិ​កាក្រ​ម៉ិ​ច​ក្រ​មើ​ម​រូ​ប​នេះ​បន្ត​ថា​ ​​កា​រ​ប​ង្ហា​ញ​ខ្លួ​ន​រួ​ម​គ្នា​នា​ពេ​ល​នេះ​គឺជា​ស្នើ​សុំ​រ​ប​ស់ក្រុ​ម​ស​ហ​ភា​ព​ស​ហ​ព័​ន្ធយុ​វ​​ជនក​ម្ពុ​ជា​ ​ដែ​ល​ដឹ​ក​នាំដោ​យ​លោ​ក​ ​ហ៊ុ​ន​ ​ម៉ា​នី​ ​ដើ​ម្បី​ស​ម្តែង​ក្នុ​ង​ឱ​កា​ស​អ​ប​អ​របុ​ណ្យ​ចូ​ល​ឆ្នាំ​ប្រ​ពៃ​ណី​ខ្មែ​រ​។​លោក​ប​ញ្ជា​ក់​ថា​ ​ការ​ស​ម្តែ​ង​នា​ពេ​ល​នេះ​មិ​ន​ត្រឹ​ម​តែ​អប​​អរ​បុ​ណ្យ​ចូ​ល​ឆ្នាំ​ខ្មែ​រ​ប៉ុណ្ណោះ​ទេ​ ​តែ​វា​ក៍​ជា​កា​រ​ទា​ក់​ទាញ​ភ្ញៀ​វ​ទេ​ស​ច​រឲ្យ​​មក​ទ​ស្ស​នា​ប្រ​ទេ​ស​ក​ម្ពុ​ជាឲ្យ​កា​ន់​តែ​ច្រើន​ថែម​ទៀ​ត​ផ​ង​ដែ​រ​។​ ទោះ​ជា​យ៉ា​ង​ណា​តា​រា​កំ​ប្លែ​ង​រូប​​នេះបា​​ន​អះ​អា​ង​ប​ន្ថែ​ម​ថា​ លោ​ក​និ​ង​នា​យ​កុយ​ ​ក៍​មា​ន​គ​ម្រោ​ងស​​ម្តែង​រួ​ម​គ្នា​ជា​បន្ត​ទៀ​ត​ផ​ង​ដែ​រ​ ​ប្រ​សិ​នបើ​មា​ន​កា​រ​ស្នើ​សុំ​ពី​អ្នក​រៀ​ប​ចំ​ក​ម្ម​វិ​ធី​ ​និ​ង​ដើ​ម្បី​បំ​រើ​អារ​ម្ម​ណ៍​ទ​ស្សនិ​ក​ជ​ន​ឲ្យ​មា​ន​កា​រ​សើច​ស​ប្បា​យ​រី​ក​រា​យ​។​

1ដោ​យ​ឡែ​ក​តា​រា​កំ​ប្លែ​ង​ចា​ស់​វ​ស្សា​ក្បា​លទំ​​ពែ​ក ​លោ​ក​ ​ជួ​ង​ ​ជី​ ​ហៅ​កុ​យ​ ​ក៍​បា​ន​អះ​អា​ង​ស្រដៀ​ង​គ្នា​នេះ​ដែ​រ​ថា ​នេះ​ជា​កា​រ​ស​ម្តែ​ង​រួ​មគ្នា​​ជា​ថ្មី​រ​វា​ង​លោ​ក​និ​ងនា​​យក្រឹ​ម​ ​ក្រោ​យ​ពី​បា​ន​ខក​ខា​ន​ជិ​ត​១​០​ឆ្នាំ​ម​កនេះ​។​ ​លោ​ក​ប​ញ្ជា​ក់ថា​ ​​កា​រស​​ម្តែង​រួ​ម​គ្នា​ជា​ថ្មី​នេះគឺ​ជា​កា​រ​ស្នើ​សុំ​រ​ប​ស់ក្រុ​ម​ស​ហ​ព័​ន្ធ​ស​ហ​ភាព​យុ​វ​ជ​ន​ក​ម្ពុ​ជា ​​ដែល​ដឹ​ក​នាំ​ដោ​យ​លោក​ ​ហ៊ុ​ន​ ​ម៉ា​នី​ ក្នុ​ង​ក​ម្ម​វិ​ធី​អ​ង្គ​រស​ង្ក្រា​ន​ ​ដែ​ល​រៀ​បចំ​ធ្វើ​នៅ​ក្នុ​ង​ខេ​ត្តសៀ​ម​រាប​ ​​ដើម្បី​អ​ប​អ​រ​បុ​ណ្យ​ចូ​ល​ឆ្នាំ​ថ្មី។​ ​

ទោះ​ជា​យ៉ា​ង​ណា​តារា​​កំប្លែ​ង​មិ​ន​ចេះ​រី​ង​ស្ងួ​ត​រូប​នេះ​នៅ​តែ​អះ​អា​ងថា​ ​កា​រ​ខ​កខា​ន​មិ​ន​បា​ន​សម្តែ​ង​រួ​ម​គ្នា​រវា​​ង​លោ​ក​និ​ង​នា​យក្រឹ​ម​អ​ស់​រ​យះពេ​ល​ជា​ច្រើ​ន​ឆ្នាំម​ក​នេះ​គឺ​មិ​ន​មែនម​ក​ពីមាន​ទំ​នា​ស់​ជា​មួ​យ​គ្នា​ដូច​កា​រ​លេច​លឺ​នោះ​ឡើ​យ​។​

​ត្រ​ង់ចំ​ណុ​ច​នេះ​នា​យ​កុយ​បា​​ន​ប​ញ្ជា​ក់ថា​ ​បច្ចុ​​ប្បន្ន​មា​ន​ស្ថា​នី​យ​ទូ​រ​ទ​ស្ស​ន៍ច្រើ​ន​ ​ហើ​យ​ស្ទើ​រ​តែ​គ្រ​ប់ស្ថា​នី​យ​ទូ​រ​ទ​ស្ស​ន៍​ទាំ​ង​អ​ស់សុ​ទ្ធ​តែ​មា​ន​ត​ម្រូវ​កា​រ​ក្នុ​ង​កា​រសម្តែងកំប្លែង ហេតុនេះលោ​ក​និង​នា​យ​ក្រឹ​ម​បា​ន​ស​ម្រេ​ច​ចិត្ត​ប​ង្កើ​ត​ក្រុ​ម​កំ​ប្លែ​ង​ដា​ច់​ដោ​យ​ឡែ​ក​រៀ​ង​ៗ​ខ្លួ​ន​ ​ដើ​ម្បី​បំ​ពេ​ញបំ​ណ​ង​រ​ប​​​​ស់​ទ​ស្ស​និ​កជ​ន​ ​និ​ងម្យ៉ា​ង​ដើម្បី​ផ្ត​ល់​ឱកា​ស​ដ​ល់តា​រា​កំ​ប្លែ​ង​ជើ​ង​ចា​ស់​ ជើ​​ង​ថ្មីមួ​យ​ចំ​នួ​ន​បា​ន​ស​ម្តែ​ង​ផ​ង​ដែ​រ។​

លោ​ក​ប​ន្ថែ​ម​ថា​ ​លោ​ក​និ​ង​នា​យ​ក្រឹម​អា​ច​ស​ម្តែ​ងរួ​ម​គ្នា​នៅ​ពេ​ល​ណា​មួ​យ​ក៍​បា​ន​អា​ស្រ័​យ​លើអ្ន​ក​រៀ​ប​ចំ​ក​ម្ម​វិ​ធី​ និ​ង​កា​រ​ច​ចា​រទៅ​​លើត​ម្លៃ​ ​ព្រោះ​ប​ណ្តា​ល​ស្ថានី​​យទូ​រ​ទ​ស្ស​ន៍​មួយ​ចំ​នួ​ន​គឺ​គេ​មិ​ន​ហ៊ាន​ឲ្យ​ត​ម្លៃ​ខ្ព​ស់​ក្នុ​ង​កា​រ​ឲ្យលោ​ក​និ​ង​នា​យ​ក្រឹម​ស​ម្តែ​ង​រួម​គ្នា​ឡើ​យ​។​នាយ​កុ​យ​និ​យា​យថា​ ​ជា​ធ​ម្មតាប្រ​សិ​ន​បើលោ​ក​ ​និ​ង​នា​យក្រឹ​ម​ស​ម្តែ​ង​រួ​មគ្នា​នោះ​គឺ​ទា​ម​ទា​រ​ក្នុង​ត​ម្លៃ​មួ​យ​ខ្ព​ស់ ​ព្រោះ​ពេ​ល​ស​ម្តែង​ម្ត​ង​នាយ​​ក្រឹម​មិ​ន​អា​ចយ​ក​ពី​លោ​ក​ត្រឹ​ម​តែ​២០​ទៅ​៣​០​ដុ​ល្លារ​​បាន​ទេ​ ​ហើ​យ​រួ​មលោ​ក​ក៍​ដូ​ចគ្នា​មិ​ន​អា​ច​ទៅ​យ​ក​លុ​យពី​នា​យ​ក្រឹ​ម​​ត្រឹមប៉ុ​ណ្នឹ​ង​បា​ន​នោះដែ​រ​។​ ​

ហេ​តុ​នេះ​ចង់​​មិន​ចង់​គឺ​​លោ​ក​ត្រូ​វ​បង្កើ​ត​ក្រុ​ម​ដា​ច់​ដោ​យ​ឡែ​ក​រៀង​​ៗ​ខ្លួ​ន ​ដើ​ម្បី​ងា​យ​ស្រួ​ល​ក្នុ​ង​កា​រ​ទទួ​​ល​យក​ត​ម្លៃ​ក្នុ​ង​កា​រ​ចេ​ញ​ស​ម្តែង​។ទោះ​ជា​​យ៉ា​ង​​​​​ណា​កា​រ​ស​​​​​ម្តែ​ង​​​រួ​​​ម​​​គ្នា​​​រ​​​វា​​ង​​​លោ​​​​ក​​​និ​ងនា​​​យ​​​ក្រឹ​​​ម​​​មិ​ន​​​មែ​​ន​​​ធ្វើ​​​ឡើ​​​ង​តែ​​​នៅ​​​ក្នុ​​​ងពេ​​ល​​នេះ​​​នោះ​​​ទេ​​​ ​​​ពោ​លគឺ​អា​ច​នឹ​ង​មាន​កា​រ​ស​ម្តែ​ង​របៀ​ប​នេះ​ជា​បន្ត​ប​ន្ទា​ប់​ទៀត​៕ ស.រ

Related Articles

Back to top button
Close
Close