ព្យុះលាយភ្លៀងរលំផ្ចះពលរដ្ឋ ៩៦ខ្នងនៅខេត្តសៀមរាម
Cambodia News
សៀមរាប់៖ កាលពីល្ងាចថ្ងៃទី១៥ ខែឧសភា លំនៅស្ថានប្រជាពលរដ្ឋ ក្នុងឃុំចំនួន៥ នៃខេត្តសៀមរាប ប្រមាណជា ៩៦ ខ្នង បានរងការបំផ្លាញ ដោយព្យុះភ្លៀង និង ខ្យល់កន្ត្រាក់ ប៉ុន្តែមិនបានឆក់យកជីវិតមនុស្សទេ តែបានបង្កឲ្យក្មេងម្នាក់រងរបួសបាក់ឆ្អឹងដងកាំបិត ដោយផ្ទះរលំសង្កត់។
លោក ប៉ោក សេរីរត្ន័មុន្នី អភិបាលស្រុកជីក្រែង បានប្រាប់ឲ្យដឹងថា តាមទូរលេខដែលលោកទទួលបាន ជំហ៊ានដំបូងនៅក្នុងមូលដ្ឋានរបស់លោក មានលំនៅស្ថានពលរដ្ឋ៩០ខ្នង រងការបំផ្លាញដោយខ្យល់កន្ត្រាក់ក្នុងនោះ២៧ខ្នងដួលរលំទាំងស្រុង និង៦៣ខ្នង ទ្រេតនិងប៉ើងដំបូល។
លោកអភិបាលស្រុក ឲ្យដឹងទៀតថា ខ្នងផ្ទះចំនួន៩០ ដែលរងការបំផ្លា្ញនេះគ្រាន់តែជាទូរលេខដែលទទួលបាន ជំហ៊ានដំបូងប៉ុណ្ណោះ។ចំពោះទូរលេខពិត គឺរងចាំខាងកាកបាទក្រហមចុះប្រមូលទិន្នន័យទើបបញ្ជាក់ការពិត៕