បរទេសដេកស្លាប់នៅក្នុងសណ្ឋាគារ ធនបុរី (Foreigner dies in Thunborey Hotel in Sriem Reap)
ប៉ោយប៉ែត៖ យុវជនជនជាតិន័រវេសម្នាក់ជាភ្ញៀវទេសចរឈ្មោះ Gulliksen Kristoffer ភេទប្រុស អាយុ ២២ឆ្នាំ បានដេកស្លាប់ នៅក្នុងបន្ទប់របស់សណ្ឋាគារធនបុរីកាលពីវេលាម៉ោង១៥ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៣ ដោយសមត្ថកិច្ចនគរបាល មិនបានបញ្ជាក់ប្រាប់អ្នកកាសែតឱ្យដឹងជាក់លាក់ ពីការស្លាប់របស់ជនបរទេសនោះឡើយ។
Gulliksen បានចូលមកក្រុងសៀមរាប កាលពីថ្ងៃទី១៨ ខែមេសា តាមច្រកប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ហើយមកជួលបន្ទប់លេខ៣២៧ ជាន់ទី៣ នៃសណ្ឋាគារធនបុរី ដែលជា ឈ្មោះម្ចាស់សណ្ឋាគារតែម្តងគឺ ធន បុរី។
បើតាមសេចក្តីរាយការណ៍ដោយដកស្រង់មន្ដ្រីពេទ្យមួយរូបដែលចូលទៅពិនិត្យសាកសពបានឲ្យដឹងថា Gulliksen បានលេបថ្នាំលើសចំណុះ ព្រោះថា គាត់មានជំងឺខួរក្បាល និងមានវេជ្ជបញ្ជាពេទ្យ ពីប្រទេសរបស់គេទៀតផងនៅជាប់នឹងខ្លួន៕