អូស្ត្រាលីជួយទឹកប្រាក់មួយ​លានដុល្លារដល់កម្ពុជាក្នុង​ការថែរក្សាបរិវេណ​ប្រាសាទអង្គរ

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ក្រៅ​ប្រទេស​ជា​លើក​ដំបូង រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី លោក​ Bob Carr​ ​ដែល​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​​កម្ពុជា​ បាន​និយាយ​​ថា​ ប្រទេស​​អូស្ត្រាលី​នឹង​ជួយ​នូវ​ទឹក​ប្រាក់​ប្រមាណ​ជា​មួយ​លាន​ដុល្លារ​ដល់​​កម្ពុជា ​ក្នុង​ការ​ថែរក្សា​បរិវេណ​ប្រាសាទ​អង្គរ​ជាកន្លែង​ដែល​មាន​ភ្ញៀវ​ចូល​ទស្សនា​រាប់​ពាន់​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​។

​ ​លោក​បានបន្ត​​ថា​ ក្រុម​អ្នក​ជំនាញការ​ខាង​បុរាណ​វិទ្យា​កំពុង​តែ​រៀបចំ​ផែនការ​ក្នុង​ការ​ ការពារ​ប្រាង្គ​ប្រាសាទ​ទាំងឡាយ​ដែល​មាន​ចំណាស់​៧០០​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា កុំ​ឲ្យ​ខ្ទេច​ខ្ទាំ​ដោយសារភ្ញៀវទេសចរ​ចូល​ទស្សនា​។ ឥឡូវនេះ​ លោករដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​កំពុង​ជួប​ជាមួយ​សមភាគី​ខាង​កម្ពុជា​នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ៕

Related Articles

Back to top button
Close
Close