បុគ្គលិកកូរ៉េខាងជើងអត់ទៅធ្វើការនៅឧស្សាហកម្មរួមជាមួយកូរ៉េខាងត្បូង
បណ្ដាបុគ្គលិកកូរ៉េខាងជើងមិនទៅ ធ្វើការ នៅតំបន់ឧស្សាហកម្ម Kaesong ដែលរួមសហការជាមួយកូរ៉េខាងត្បូងឡើយ មួយថ្ងៃក្រោយពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនព្យួរប្រតិបត្ដិការនៅទីនោះ។
បុគ្គលិក កូរ៉េខាងជើង៥ម៉ឺននាក់ធម្មតាទៅធ្វើការរាល់ ថ្ងៃនៅតំបន់ឧស្សាហ កម្ម Kaesong។ ប៉ុន្ដែថ្ងៃនេះ មិនមាននរណាទៅធ្វើការទេ។ តំបន់ឧស្សាហកម្មរួមនេះ គឺមានទីតាំងស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រចូលនៅក្នុងទឹកដីកូរ៉េ ខាងជើង ប៉ុន្ដែបានថវិកា និងគ្រប់គ្រងដោយបណ្ដាក្រុមហ៊ុនកូរ៉េខាងត្បូង។
តំបន់ ឧស្សាហកម្មនេះ គឺជាប្រភពមួយនៃការងារសម្រាប់ពួកកូរ៉េខាងជើង ប៉ុន្ដែថ្មីៗនេះតំបន់នេះ គឺគ្រាន់តែជានិម្មិតសញ្ញាមួយនៃនិម្មិតសញ្ញាកិច្ចសហការមួយចំនួន ទៀតជាមួយនឹងកូរ៉េខាងត្បូងតែប៉ុណ្ណោះ។
ក្រសួងដើម្បីការ បង្រួបបង្រួមកូរ៉េទាំងពីរនៃរដ្ឋាភិបាលកូរ៉េខាងត្បូងបានថ្កោលទោស ចំពោះការសម្រេចដកបុគ្គលិកអត្ដនោម័តដោយខ្លួនឯងរបស់កូរ៉េខាងជើង ដោយបានលើកឡើងថា ការសម្រេចបែបនេះ គឺគ្មានមូលដ្ឋានហេតុផលទាល់តែសោះ ហើយថា រដ្ឋាភិបាលក្រុងព្យុងយ៉ាងនឹងត្រូវទទួលខុសត្រូវចំពោះលទ្ធផលទាំង អស់ដែលចេញពីការសម្រេចចិត្ដនេះ។
នេះគឺជាការវិវឌ្ឍចុងក្រោយ ថ្មីមួយទៀតនៅក្នុងស្ថានភាពតានតឹងកាន់តែខ្លាំងរវាងកូរ៉េខាង ជើង និងកូរ៉េខាងត្បូង ដែលជាសម្ព័ន្ធមិត្ដជាមួយសហរដ្ឋអាម៉េរិក៕(Radio Australia)