អូស្ត្រាលី​នឹ​ង​ពិភាក្សា​ជាមួយ​ចិន​ស្ដីពី​ការ​បន្ថែម​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង

លោក​ Bob Carr ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ថា​ លោក​មាន​ផែនការ​លើកឡើង​នូវ​បញ្ហា​ស្ដីពី​ប្រទេស​កូរ៉េខាងជើង​ជាមួយ​នឹង​ សមភាគី​ចិន​របស់​លោក​ នៅ​ក្នុង​ឱកាស​ដែល​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​ប៉េកាំង​នៅ​ ក្នុង​សប្ដាហ៍​នេះ។​

ប្រទេស​អូស្ត្រាលី​កំពុង​ ពិចារណា​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កូរ៉េ​ខាង​ជើង​ ក្រោយ​ពី​ប្រទេស​កូរ៉េខាងជើង​បាន​ប្រកាស​ថា​នឹង​ត្រឡប់​ទៅ​កាន់​ស្ថានភាព​ មាន​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងត្បូង​វិញ។​

លោក ​សមាជិក​ព្រឹទ្ធសភា​ Bob Carr ​មាន​ប្រសាសន៍​ថា​ ទណ្ឌកម្ម​មួយ​ចំនួន​អាច​នឹង​ផ្ដោត​ទៅ​លើ​ទំនាក់​ទំនង​ហិរញ្ញវត្ថុ​ និង​ពាណិជ្ជកម្ម​​​ជាមួយ​នឹង​របប​គ្រប់គ្រង​ប្រទេស​នេះ។​

លោក ​រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ ABC ​ថា ​ប្រទេស​ចិន​មាន​ប្រភព​ព័ត៌មាន​ច្រើន​ជាង​គេ​ពី​ប្រទេស​កុម្មុយនីស្ត​កូរ៉េ​ ខាង​ជើង​ ហើយ​អូស្ត្រាលី​នឹង​ស្វាគមន៍​ចំពោះ​ការ​ផ្ដល់​ព័ត៌មាន​នានា​ក្នុង​បញ្ហា​ នេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close