សេដ្ឋ​កិច្ច​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​នឹង​មាន​ការ​ធ្លាក់​ចុះ​ក្នុង​ឆ្នាំ​នេះ

ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​បាន​ទម្លាក់​នូវ​តួ​ លេខ​នៃ​ការ​ព្យាករ​កំណើន​សេដ្ឋ​កិច្ច​របស់​ខ្លួន​មក​ត្រឹមតែ ២,៣ ភាគ​រយ​ប៉ុណ្ណោះវិញ ដោយ​ធ្វើ​ការ​បន្ទោស​ទៅ​លើ​ទី​ផ្សារ​នាំ​ចេញ​ដែល​មាន​ភាព​ទន់​ខ្សោយ និង​ការ​ធ្លាក់​ចុះ​នូវ​តម្លៃ​រូបិយប័ណ្ណ​យ៉េនរបស់​​ជប៉ុន។

ការ​ធ្លាក់​ចុះ​នេះ​ បើ​ធៀប​ទៅ​នឹង​ការ​ព្យា​ករ​លើក​មុន​ដែល​ប៉ាន​​ ប្រមាណ​ថា​មាន​​កំណើន​ដល់​ទៅ៣ភាគរយ ហើយ​ក៏​ទាប​ជាង​ការ​ប៉ាន់ស្មាន​របស់​ធនាគារ​កណ្តាល​ដែល​ទស្ស​ន៍​ទាយ​ថា​មាន​ ការ​កើន​ឡើង ២,៨ភាគរយ។

រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញ​វត្ថុ​ ប្រ​ទេស​នេះ​បាន​និយាយ​ថា​លក្ខខណ្ឌ​នៃ​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក និង​ការ​វិនិយោគ​ក៏​មាន​ភាព​ទន់​ខ្សោយ​ផង​ដែរ។

រដ្ឋា​ ភិបាល​ប្រ​ទេស​កូរ៉េ​ខាង​ត្បូង​អាច​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​ថ្មី​ទៀត​ ដោយ​រួម​ទាំង​​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​កម្ពស់​ទី​ផ្សារ​ អចលន​ទ្រព្យផង៕ (Radio Australia)

Related Articles

Back to top button
Close
Close